ប្រិយមិត្តិប្រហែលជាធ្លាប់ញ៉ាំតែសាច់គោងៀតធម្មតា ប៉ុន្តែថ្ងៃនេះយើងសូមណែនាំពីរបៀបធ្វើ ”សាច់គោងៀតទឹកឃ្មុំ” ធានាថាមានឳរសជាតិឆ្ងុញឆ្ងាញ់ត្រូវមាត់តែម្ដង។ តោះ! នៅចាំអីទៀត សាកល្បងអនុវត្តជាមួយ មង្គលការ ទាំងអស់គ្នាដូចខាងក្រោម។
គ្រឿងផ្សំ៖
- សាច់គោ កន្លះគីឡូ កាត់ជាបន្ទះវែង
- ទឹកឃ្មុំ ១ស្លាបព្រាបាយកន្លះ
- ស្ករស កន្លះស្លាបព្រាកាហ្វេ
- ម្រេច កន្លះស្លាបព្រាកាហ្វេ
- អំបិល កន្លះស្លាបព្រាបាយ
- ទឹកត្រី កន្លះស្លាបព្រាបាយ
- ល្ងរស ១ស្លាបព្រាបាយ
- ប្រេងឆា ១ស្លាបព្រាបាយ
វិធីធ្វើ៖
- ដំបូងយកសាច់គោមកប្រឡាក់គ្រឿងផ្សំទាំងអស់រួមមាន ទឹកឃ្មុំ, ស្ករស, ម្រេច, អំបិល, ទឹកត្រី, ល្ងរ និងប្រេងឆា ច្របល់ចូលគ្នាឲ្យសព្វ។
- យកសាច់គោដែលប្រឡាក់រួចដាក់ចូលក្នុងទូទឹកកកទុករយៈពេលប្រហែលជា ២ម៉ោង។
- ២ម៉ោងក្រោយមកយកសាច់គោដាក់ហាលឲ្យក្រៀម អ្នកអាចយកវាទៅអាំង ឬចៀនតាមការចូលចិត្ត។
ផ្តល់សិទ្ធដោយ៖ មង្គលការ