ប្រសិនបើអ្នកមានផ្ទៃពោះ អ្នកនឹងមិនអាចគេចផុតពីបញ្ហាណាមួយបានឡើយ។ អ្នកត្រូវដឹងពីបញ្ហាទូទៅមួយចំនួន ដើម្បីធ្វើឱ្យអារម្មណ៍របស់អ្នកស្ងប់។
ខាងក្រោមនេះនឹងបង្ហាញពីបញ្ហាទូទៅដែលស្ត្រីមានផ្ទៃពោះត្រូវប្រឈមមុខ៖
១. ឆ្អល់ក្តៅចុងដង្ហើម៖ បញ្ហាឆ្អល់ក្តៅចុងដង្ហើម ជារឿងមួយទូទៅកើតឡើងនៅពេលមានផ្ទៃពោះ។ ហើយក៏ត្រូវបានគេទទួលស្គាល់ថា ជាជំងឺចាល់អាស៊ីតក្រពះ, ភាគច្រើននៅពេលចាប់ផ្តើមមានកូន។ អ្នកត្រូវទទួលទានអាហារឱ្យបានត្រឹមត្រូវ និងធ្វើលំហាត់ប្រាណ ដើម្បីដោះស្រាយបញ្ហានេះ។ គ្រាន់តែត្រូវដឹងថា វាជាបញ្ហាធម្មតាកើតមានក្នុងកំឡុងពេលមានផ្ទៃពោះ ហើយអាចបំបាត់វាបានយ៉ាងងាយ។
២. ទល់លាមក៖ បម្រែបម្រួលដំណើររបស់ការកន្ត្រាក់ ជាលទ្ធផលនៃការកន្ត្រាក់ពោះវៀនខុសប្រក្រតីក្នុងពេលមានគភ៌។ នេះជារឿងចាំបាច់មួយ ដើម្បីឱ្យទារកស្រូបយកសារធាតុចិញ្ចឹមចាំបាច់បានច្រើន។ ដំណើរការនេះមិនមែនមិនផ្តល់ផលប៉ះពាល់ទេ។ អ្នកនឹងពិបាកបត់ជើងធំ ព្រោះលាមកនឹងប្រែជារឹងខ្លាំង។
៣. ខ្សោះជាតិទឹក៖ ប្រព័ន្ធសរសៃឈាមរីកធំក្នុងកំឡុងពេលមានផ្ទៃពោះ។ ម្យ៉ាងវិញទៀត រាងកាយរបស់អ្នកត្រូវការទឹកច្រើន ហើយអ្នកត្រូវប្រាកដថា បានបំពេញតាមតម្រូវការរបស់វា។ ភាពខ្សោះជាតិទឹក ជាបញ្ហាទូទៅមួយ ព្រោះស្ត្រីមិនបានដឹងពីសារៈសំខាន់នៃការទទួលទានទឹកឱ្យបានច្រើន តាមការទាមទាររបស់រាងកាយឡើយ។
៤. ឈឺខ្នង៖ បើទោះបីជាអាការៈឈឺខ្នងអាចកើតឡើងគ្រប់ពេលក្នុងកំឡុងពេលមានផ្ទៃពោះត្រីមាសទី ៣ តែវាជាបញ្ហាធម្មតាទេ។ ការលូតលាស់របស់ទារកកាន់តែធំឡើង វាបានផ្លាស់ប្តូរទីប្រជុំទម្ងន់របស់ស្ត្រី។ គ្រាន់តែគេងឱ្យបានត្រឹមត្រូវ និងប្រុងប្រយ័ត្ននៅពេលដើរ ឬអង្គុយ នោះអ្នកនឹងបានប្រសើរឡើងវិញ។
៥. សម្ពាធឈាមឡើងខ្ពស់៖ សម្ពាធឈាមឡើងខ្ពស់ក្នុងកំឡុងពេលមានកូន ហើយនឹងបញ្ចប់ទៅវិញក្រោយពេលសម្រាលកូនរួច។ អាការៈនេះអាចនឹងធ្ងន់ធ្ងរ។ ដូច្នេះមើលថែខ្លួន និងអនុវត្តតាមការណែនាំពីអ្នកជំនាញផ្នែករោគស្ត្រី។
៦. ផ្តាសាយ៖ អ្វីដែលសំខាន់បំផុត ស្ត្រីមានផ្ទៃពោះគួរតែចាក់វ៉ាក់សាំងការពារផ្តាសាយ ព្រោះងាយនឹងឈឺ ហើយផ្តាសាយធ្ងន់ធ្ងរ ជាពិសេសក្នុងរដូវរងារ។
៧. លំហូរឈាម៖ លំហូរឈាមក្នុងពេលមានផ្ទៃពោះ ជាបញ្ហាមួយធ្ងន់ធ្ងរ និងតែងតែទាមទារការយកចិត្តទុកដាក់ភ្លាមៗ។ លំហូរឈាមធ្ងន់ធ្ងរ រួមទាំងឈឺចាប់ក្នុងពោះ ជាសញ្ញានៃការរលូតកូន។ ករណីនេះ ត្រូវប្រញាប់ទាក់ទងទៅវេជ្ជបណ្ឌិតភ្លាម។
ផ្តល់សិទ្ធដោយ៖ មង្គលការ