របៀបធ្វើចេកបំពងនុំប៉័ងពិសេស

តើអ្នកចង់ញុំាចេកបំពងនុំប៉័ងពិសេសទេ? តោះយើងនឹងបង្ហាញអ្នកនូវវិធីធ្វើចេកបំពងនុំប៉័ងពិសេសនេះតែមានគ្រឿងផ្សុំ និងរបៀបធ្វើដូចតទៅ៖

គ្រឿងផ្សំ៖

  • ចេកទុំ
  • នុំប៉័ងចិតស្តើងៗ កាត់ខាងៗវាចេញ
  • ពងមាន់២
  • ប័រ
  • ទឹកដោះគោខាប់

របៀបធ្វើ៖

  • ចិតនុំប៉័ងជាចំណិតស្តើងៗ រួចលាបទឹកដោះគោខាប់ និងប័រ ពីក្នុង ហាន់ចេកជាចំណិតៗ រួបយកនុំប៉័ងខាងលើទៅខ្ចប់វា រួចយកទៅប្រឡាក់ជាមួយស៊ុតក្រហម រួចយកទៅចៀនជាការស្រេច។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត