បច្ចេកទេសចិញ្ចឹមមាន់តាមបែបធម្មជាតិបានផលច្រើនតែចំណាយតិចវាមិនពិបាកទេអ្នកទាំងអស់គ្នាគ្រាន់តែគិតគូរទៅលើការរៀបចំទ្រុង និងការផ្តល់ចំណី ២ចំនុចនេះនឹងធ្វើឲ្យអ្នកទាំងអស់គ្នាទទួលបានផលជាក់ជាមិនខាន។
ការរៀបចំទ្រុង៖
- រៀបចំទ្រុងទំហំ២ម៉ែត្រការ៉េ និងព័ទ្ធរបងទំហំ ១០ម៉ែត្រការ៉េ
- នៅក្នុងទ្រុងមាន់ រៀបចំឲ្យមានជាស្នូកទឹក និងស្នូកចំណី សម្រាប់ដាក់ឲ្យមាន់ស៊ីជាប្រចាំ។
ការផ្តល់ចំណីមាន់៖
- មានកន្ទក់ អង្ករ និងត្រកួន ផ្ទី ពោត ក្នុងកម្រិតស្មើគ្នា។
- ចំណីទាំងនេះ យើងត្រូវដាក់ក្នុងស្នូកចោលជាប្រចាំឲ្យមាន់ស៊ី ហើយត្រូវឧស្សាហ៍ផ្ដល់កណ្ដៀរឲ្យវាស៊ីដែរ ។
- ចំណែកក្នុងស្នូកទឹក យើងត្រូវដំគល់ស្លឹកគ្រៃដាក់ត្រាំក្នុងទឹកជាប្រប្រចាំទុកឲ្យមាន់ផឹក (គល់ស្លឹកគ្រៃ១ថ្ងៃដូរម្ដង) គឺដើម្បីការពារកុំឲ្យមាន់មានជំងឺ។
- នៅក្នុងរបងទីធ្លាចិញ្ចឹមមាន់ ត្រូវជីករណ្ដៅចំនួន១ទៅ២រណ្ដៅ ដែលក្នុងរណ្ដៅ ដាក់ស្លឹកឈើ សំរាម ហើយស្រោចទឹកជាប្រចាំ ដើម្បីឲ្យសត្វល្អិតកកើត ហើយមាន់អាចទៅកកាយស៊ីសត្វល្អិតនោះ។
- តាមរយៈការអនុវត្តតាមរបៀបចិញ្ចឹមខាងលើគេសង្កេតឃើញថា កូនមាន់របស់ដែលញាស់មកក្រុងទុកមួយអាទិត្យ រួចក៏លែងឱ្យដើរស៊ីចំណីជាមួយមេវា។ រយៈពេលតែ៣ខែប៉ុណ្ណោះ វាកើនទម្ងន់រហូតដល់១,៣ទៅ១,៥គីឡូក្រាម ។
- ត្រូវដាំត្រកួន ស្លឹកគ្រៃ ផ្ទី សម្រាប់ជាចំណីមាន់។
ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត