របៀបបណ្តុះសណ្តែកបណ្តុះក្នុងដបដើម្បីទទួលបានផលរយៈពេល៣យប់

ថ្ងៃនេះ ខ្ញុំស្រឡាញ់ប្រទេសខ្ញុំ នឹងប្រាប់អ្នកទាំងអស់គ្នានូវរបៀបបណ្តុះសណ្តែកដោយប្រើដបហើយចំណាយពេលត្រឹមតែ ៣យប់នឹងទទួលបានផលល្អ សូមអ្នកទាំងអស់គ្នាអនុវត្តន៌នូវជំហានដែលមានដូចខាងក្រោម៖

  • សណ្តែកបាយយកមកលាងទឹកអោយស្អាត
  • រួចទ្រាំទឹកក្តៅក្នុងកំដៅ ៤៥អង្សា ទុករយៈពេល១ម៉ោង
  • ស្រង់មកដាក់ចូលក្នុងដប ដោយកាត់ដបដូចរូបភាព
  • ដាក់ផ្ដេកដប យកកន្សែងមករុំដបអោយជិត កាន់តែហប់កាន់តែល្អ ១ថ្ងៃអោយទឹក៣ដង
  • របៀបអោយទឹកសណ្តែក យកកន្សែងដែលរុំចេញ ចាក់ទឹកត្រជាក់ចូលអោយពេញ រួចសំរិតទឹកចេញភ្លាម ធ្វើដោយថ្នមៗ អោយទឹក១ថ្ងៃ៣ដង ព្រឹក ថ្ងៃត្រង់ យប់ រួចយកកន្សែងរុំដបអោយជិតវិញ
  • រយៈពេល៣យប់បានសណ្តែកញ៉ាំហើយ

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត