ជីនាងវងជារុក្ខជាតិដែលមានផលប្រយោជន៌ជាច្រើនមិនថាជាមួយម្ហូប ឬសុខភាពទេគឹសុទ្ធតែមានផលរបស់វា។ ជីនាងវងនេះដែរក៏អាចព្យាបាលហើម រលាកតំរងនោម និងជម្ងឺរើមយ៉ាងមានប្រសិទ្ធភាព។
Advertisement
ផ្នែកប្រើប្រាស់៖
- រុក្ខជាតិទាំងមូល និងគ្រាប់
ការព្យាបាល៖
- គ្រាប់ប្រើទៅលើការហើម រាករាំរ៉ៃ មួល ប្រមេះទឹកបាយ រលាកតំរងនោម រលាកប្លោកនោម និងឬសដូងបាតខាងក្នុង បំបាត់ការឈឺចាប់ពេលឆ្លងទន្លេ និងបង្កើនកម្លាំងភេទ (យើងអាចយកគ្រាប់របស់វាទៅត្រាំជាមួយទឹក រួចលាយជាមួយក្រូចឆ្មារ និងស្ករសបន្តិចសម្រាប់ញ៉ាំ)។
- ដើមជីនាងវង ស្ងោររំងាស់យកទឹកទៅបន្តក់ចូលច្រមុះ ដាក់ភ្នែកវាបង្កឲ្យស្ពឹក។ គេយកដើមនាងវងទៅឆុងទឹកក្តៅសំរាប់ប្រើថ្នាំប្រឆាំងប៉ារ៉ាស៊ីតសម្លាក់មេរោគ ប្រឆាំងមេរោគ និងប្រឆាំងការហើមរលាករោលរាល។
លើសពីនេះ ជីនាងវង ជាថ្នាំព្យាបាលជំងឺរើម ពូកែស័ក្តសិទ្ធ យកមកបុកបិទលើមុខរើម ២-៣ ដងវានឹងជា។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦
ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត