នេះគឺជារបៀបធ្វើថ្នាំការពារដំណាំ និងអរម៉ូនជំនួយឲ្យបានផ្លែច្រើន។ ដើម្បីធ្វើវាបានអ្នកត្រូវការមាន ល្ហុងទុំ ល្ពៅទុំ ចេកទុំ ស្គរងូ មេអរម៉ូន និងទឹក។
Advertisement
ធាតុផ្សំ៖
- ល្ហុងទុំ ១គីឡូក្រាម
- ល្ពៅទុំ ១គីឡូក្រាម
- ចេកទុំ ១គីឡូក្រាម
- ស្គរងូ ៤០cc (៨ គម្រប)
- មេអរម៉ូន ៤០cc (៨ គម្រប)
- ទឹក ១០លីត្រ
វិធីធ្វើ៖
- យើងលាយស្ករងូ មេអរម៉ូន និងទឹកឲ្យសព្វដាក់ចូលក្នុងធុងមួយ។
- ចិញ្ច្រាំល្ហុង ល្ពៅ ចេកជាចំណិតល្អិតៗរួចដាក់ចូលលាយជាមួយទឹកក្នុងធុងនោះរួចកូរឲ្យសព្វ គ្របឲ្យជិតរក្សាទុករយៈពេល ៧ថ្ងៃអាចយកមកប្រើប្រាស់បាន។
វិធីប្រើ៖
- លាយទឹកល្បាយខាងលើ ១លីត្រជាមួយទឹក៥០០លីត្រសម្រាប់ស្រោចលើដំណាំបន្លែជួយការពារពីការបផ្លាញពីសត្វល្អិត និងជួយឲ្យផលល្អ។
- លាយទឹកល្បាយខាងលើ ១លីត្រជាមួយទឹក១០០លីត្រសម្រាប់បាញ់នៅលើដំណាំផ្លែឈើនៅពេលវាផ្កាសម្រាប់ជំនួយឲ្យវាកាន់ផ្លែបានច្រើន និងផ្លែថ្លោសល្អ។
ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត