ប្រសិទ្ធភាពស្លឹកស្វាយជួយព្យាបាលជម្ងឺទឹកនោមផ្អែម

ក្រៅពីថ្នាំបារាំង គេក៏អាច​ប្រើ​ប្រាស់ថ្នាំបុរាណ​មួយ​ចំនួនដើម្បីជួយព្យាបាលក្នុងនោះស្លឹកស្វាយខ្ចីគឺជាឱសថ​ដ៏ប្រសើរ​សម្រាប់​ការព្យាបាល​ជម្ងឺនេះ។

វិធីប្រើប្រាស់៖​ ចូរយកស្លឹកស្វាយខ្ចី ៥ស្លឹក ហាន់ជាសរសៃ ដាក់ក្នុងកែវ រួចចាក់ទឹកក្ដៅចូលឱ្យពេញកែវហើយគ្របទុកមួយយប់។ ព្រឹកឡើង ស្រង់កាកចោលផឹកទឹកស្លឹកស្វាយនោះឱ្យអស់។ មួយថ្ងៃហូបត្រឹមតែមួយកែវប៉ុណ្ណោះ។​នៅទីក្រុង ឬតំបន់ដែលមិនសម្បូរ​ស្វាយ អ្នកអាចយកស្លឹកស្វាយទៅហាលក្នុងម្លប់ រហូតដល់ស្ងួត។ យកស្លឹកស្វាយទាំងនោះ កិនឱ្យទៅជាម្សៅ ទុកសម្រាប់ប្រើប្រាស់។ ចូរលាយម្សៅស្លឹកស្វាយកន្លះស្លាបព្រាកាហ្វេ ជាមួយទឹកមួយកែវ ហូបមួយកែវពេលព្រឹក និងមួយកែវពេលល្ងាច។

សូមប្រយ័ត្ន ៖ ដោយសារតែថ្នាំនេះ ជួយកាត់បន្ថយជាតិស្ករក្នុងឈាមយ៉ាងមានប្រសិទ្ធភាពដូច្នេះអ្នកមិនត្រូវប្រើប្រាស់ឱ្យលើសពី​អ្វី​ដែល​បានរៀបរាប់ខាង​លើនោះទេ ព្រោះវាអាច​ធ្វើ​ឱ្យ​ជាតិស្ករ​ក្នុង​ឈាមធ្លាក់​ចុះ​ខ្លាំង បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​។ អ្នក​ក៏​មិន​ត្រូវ​ផឹកទឹក​ស្វាយ​នេះ ជាមួយ​នឹង​ថ្នាំពេទ្យ​នោះ​ទេ ល្អបំផុតគឺត្រូវ​ផឹកមុន ឬក្រោយ​ថ្នាំពេទ្យ រយៈពេលពី ២ទៅ៣ម៉ោង ដើម្បី​មិន​ប៉ះពាល់ដល់​ប្រសិទ្ធ​ភាព​ថ្នាំ។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត