វិធីនេះធ្វើឲ្យកូនក្រូចឆ្មាមានសុខភាពល្អ មានឬសច្រើន ធន់នឹងការរាំង ការលិចទឹក ឆាប់លូតលាស់បានលឿន និងឆាប់បានផល។
ការជ្រើសរើសពូជ៖
- ជ្រើសរើសពូជពីមែកក្រូចដែលមានផ្លែច្រើន ថ្លោស និងកំពុងមានផលផ្លែស្រាប់
- កាត់ដើមកូនក្រូចដែលបណ្តុះរួចស្រាប់ រើសយកដើមដែលមានទំហំប៉ុនខ្មៅដៃ
- កាត់ទុកប្រវែងប្រមាណ ២ទៅ៣តឹក
សម្ភារៈត្រូវការ៖
- កូនកាំបិតមុតសម្រាប់កាត់
- ទុយោដែលយើងញ៉ាំទឹក
- ថង់ប្លាស្ទិច
វិធីធ្វើ៖
- កាត់កូនក្រូចដែលបានបណ្តុះរួចទុកដើមប្រមាណ ២តឹក
- ចិតកូនមែកសម្រាប់យកមកផ្សាំនេះឲ្យសំប៉ែតប្រវែងប្រមាណ ៤សង់ទីម៉ែត្រ
- ពេលកាត់ហើយអាចដាក់ត្រាំទឹកបន្តិច និងត្រូវយកទៅផ្សាំភ្លាម
- ពុះដើមនោះជាពីរចំកណ្តាលជម្រៅប្រមាណ ៤សង់ទីម៉ែត្រ
- យកមែកពូជមកស៊កចូលចន្លោះនៃដើមនោះ
- រំកិលទុយោឲ្យចំមុខតំណដើម្បីជួយទប់ដើមកុំឲ្យវារបេះចេញ
- ៧ថ្ងៃ ក្រោយមកកាត់ថង់ប្លាស្ទិចបណ្តុះកូននោះចេញ រួចយកទៅបណ្តុះក្នុងថង់ដែលធំជាងនេះ
- ត្រូវស្រោចទឹកជាប្រចាំ ១ខែក្រោយមកយើងអាចយកវាទៅដាំបានហើយ
ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត