ជម្ងឺឆ្កួតជ្រូកគឺជាប្រភេទជម្ងឺប្រព័ន្ធប្រសាទមួយ ដែលកើតឡើងនៅក្នុងខួរក្បាលរបស់អ្នកជម្ងឺ វាអាចបង្កឱ្យអ្នកជម្ងឺមានផលវិបាកធ្ងន់ធ្ងរបាន ប្រសិនបើអ្នកអូសបន្លាយវារយៈពេលយូ។ ណឺរ៉ូនផ្តល់ដំណឹងរបស់អ្នកជម្ងឺធ្វើការផ្ញើសារនិងបំពេញមុខងារមិនបានល្អ ជាហេតុធ្វើឱ្យអ្នកជម្ងឺមានអាការៈប្រកាច់ដោយមិនដឹងពីមូលហេតុ, មានការប្រែប្រួលសតិអារម្មណ៍ ការប្រព្រឹត្តនៃរាងកាយមានការយឺតយ៉ាវ បាត់បង់ការយល់ដឹង និងការសន្លប់ជាដើម។
រោគសញ្ញាទូទៅនៃមេរោគមួយនេះមានដូចជា សាច់ដុំចាប់ផ្តើមរឹង បត់ជើងមិនដងខ្លួន ក្អួតចង្អោរ បាត់បង់ស្មារតី ហៀរទឹកមាត់ ខ្វះជាតិទឹក ឆាប់មានការរំជួលអារម្មណ៍ ក្លាហ៊ាននឹងការកាន់អាវុធ បាត់បង់ការចងចាំ គេងមិនលក់។ ទោះបីជាជម្ងឺមួយនេះមានអាការៈពិបាកក្នុងការព្យាបាលបន្តិច ក៏ប៉ុន្តែវាក៏មានវិធីក្នុងការការពារនិងព្យាបាលបាន ជាមួយនឹងគ្រឿងផ្សំធម្មជាតិនៅក្នុងគេហដ្ឋានរបស់អ្នកស្រាប់។ អ្នកអាចសាកល្បងការព្យាបាលមួយនេះបាន ជាមួយនឹងការណែនាំខាងក្រោម។
ទឹកដូង៖ ទឹកដូងគឺមានប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាលបញ្ហាខ្វះជាតិទឹក ដែលរងសម្ពាធពីជម្ងឺមួយនេះ ព្រោះការទទួលទានទឹកដូងអាចជួយផ្តល់នូវជាតិទឹកគ្រប់គ្រាន់ដល់រាងកាយរបស់អ្នក ក្នុងការបំពេញមុខងារនិងរាងកាយបានយ៉ាងរលូន។
អំបិលសម្ល៖ នៅក្នុងអំបិលសម្លសម្បូរទៅដោយសារជាតិម៉ាញ៉េស្យូម ដែលអាចជួយសម្រួលដល់ដំណើរការ និងការបញ្ជារបស់ខួរក្បាល សម្រាប់ជនដែលមានជម្ងឺ។ ក៏ដូចគ្នានេះផងដែរ សារជាតិម៉ាញ៉េស្យូមទាំងនោះ អាចកាត់បន្ថយហានិភ័យរបស់អាការៈប្រកាច់ដោយសារជម្ងឺឆ្កួតជ្រូកបាន។
ទឹកឃ្លោក៖ ភេសជ្ជៈមួយនេះបានមកពីការដុតកម្លោចផ្លែឃ្លោក ឱ្យឆ្អិនរួចយកទៅរម្ងាស់វាជាមួយនឹងទឹកធម្មតា រហូតដល់ពុះ រួចលាយវាជាមួយនឹងម្សៅឈើឯម។ ភេសជ្ជៈមួយប្រភេទនេះមានអនុភាពខ្ពស់ក្នុងការ ព្យាបាលជម្ងឺឆ្កួតជ្រូកបាន ដោយទទួលទានវា១កែវជារៀងរាល់ថ្ងៃ។
ទឹកដោះគោ៖ សារជាតិកាល់ស្យូមនិងអេឡិចត្រូលីតដែលមាននៅក្នុងទឹកដោះគោ គឺជាសារជាតិដ៏សំខាន់ក្នុងការ មើលថែរក៏ដូចជាគ្រប់គ្រងដំណើរការរបស់សាច់ដុំ ចរន្តរបស់សរសៃប្រសាទ និងការបង្កករបស់ចរន្តឈាមពេលមានរបួស។ ទឹកដោះគោគឺសម្បូរទៅដោយសារជាតិកាល់ស្យូម ដូចនេះអ្នកគួរតែញ៉ាំវាឱ្យបាន១កែវជារៀងរាល់ថ្ងៃដើម្បីសុខភាពរឹងមាំ។
តែខ្ទឹមស៖ ខ្ទឹមសគឺជាឱសថបង្ការនិងព្យាបាលបញ្ហាសុខភាពមួយចំនួន ក្នុងនោះក៏មានជម្ងឺឆ្កួតជ្រូកដែរ ប៉ុន្តែសម្រាប់តែអាការៈមួយចំនួនតែប៉ុណ្ណោះ។ សម្រាប់ការព្យាបាលមួយនេះអ្នកត្រូវ ដាំទឹកធម្មតាលាយជាមួយនឹងទឹកដោះគោឱ្យពុះជាមុនសិន បន្ទាប់មកសូមបន្ថែមខ្ទឹមសដែលបកនិងចិញ្ច្រាំរួចចូលទៅក្នុងទឹកមួយនេះ ក្នុងបរិមាណសមស្របណាមួយដែលអ្នកគិតថាអាចទទួលទានបាន។ សូមញ៉ាំភេសជ្ជៈមួយនេះ ១កែវជារៀងរាល់ថ្ងៃដើម្បីព្យាបាលអាការៈប្រកាច់ ដែលបណ្តាលមកពីជម្ងឺឆ្កួតជ្រូក។
ទឹកផ្លែឈើស្រស់ៗ៖ នៅពេលដែលកម្រិតសូដ្យូមក្នុងរាងកាយរបស់អ្នកជម្ងឺមានការថយចុះ វាបានធ្វើឱ្យកោសិកាក្នុងខួរក្បាលមួយចំនួនធ្វើការទាញយកនូវចលនាប្រកាច់ ហើយវានឹងបង្ហាញប្រតិកម្មមួយនេះចេញមកក្រៅភ្លាមៗ។ ការញ៉ាំទឹកផ្លែឈើស្រស់ អាចផ្តល់ឱ្យអ្នកនូវសារជាតិសូដ្យូម បានគ្រប់គ្រាន់ទៅដល់រាងកាយ និងជួយដល់ការកាត់បន្ថយការប្រកាច់។
ផ្តល់សិទ្ធដោយ៖ មង្គលការ