“ទសជាតក៍”មានន័យថាដំណើររឿងក្នុងអតីតជាតិទាំង១០របស់ព្រះពុទ្ធអង្គកាលនៅជាព្រះពោធិសត្វ។ ពាក្យកាត់បានដល់”តេជសុ នេមភូចនាវិវេ”។ ជាតិទាំង១០ និងបារមីនោះមានដូចតទៅ៖
- តេមិយជាតក(តេ)បំពេញនេក្ខកម្មបារមីគុណជាតិល្អ (ការសាងផ្នួស)។
- មហាជនកជាតក (ជ)បំពេញវីរិយបារមីគុណជាតិល្អ (ការព្យាយាម)។
- សុវណ្ណសាមជាតក (សុ)បំពេញមេត្តាបារមីគុណជាតិល្អ (ការស្រលាញ់)។
- នេមិរាជជាតក (នេ)បំពេញអធិដ្ឋានគុណជាតិល្អគឺ (ការតាំងចិត្ត)។
- មហោសថជាតក (ម)បំពេញបញ្ញាបារមីគុណជាតិល្អ (បញ្ញា)។
- ភូរទជាតក (ភូ)បំពេញសីលបារមីគុណជាតិល្អ (ការសង្រួមសេចក្តីល្អ)។
- ចន្ទកុមារជាតក (ច)បំពេញខន្តីបារមីគុណជាតិល្អ (ការអត់ធ្មត់)។
- នារទជាតក (ន)បំពេញឧបេក្ខាបារមីគុណជាតិល្អ (ការតាំងចិត្តជាកណ្តាល)។
- វិធូរបណ្ឌិត (វិ) បំពេញសច្ចបារមីគុណជាតិល្អ (ការនិយាយពាក្យពិត)។
- វេស្សន្តរជាតក (វេ) បំពេញទានបារមីគុណជាតិល្អ (ការឱយ)។