តើទារកគេងខ្នើយពិតជាសុវត្ថិភាពដែរទេ? អ្នកមិនចាំបាច់ទិញខ្នើយឱ្យកូនរបស់អ្នកទេ ព្រោះគេមិនត្រូវការខ្នើយឡើយ។ អ្នកជំនាញជាច្រើននិយាយថា យល់ល្អឱ្យទារកអ្នកគេងដោយមិនដាក់ខ្នើយយ៉ាងតិចណាស់ក្នុងរយៈពេល ២-៣ឆ្នាំដំបូង។ ក្រោយពេលដែលទារកធំឡើងបន្តិចអាចសាំនឹងការគេងខ្នើយ អ្នកអាចដាក់ខ្នើយឱ្យគេគេងបាន។
ដំបូង អ្នកមិនត្រូវឱ្យកូនគេងលើដើមទ្រូងរបស់អ្នកឡើយ។ ឱ្យគេគេងផ្ងារ។ ប្រសិនបើអ្នកចង់ទិញខ្នើយឱ្យគេគេងក្រោយពេលគេមានអាយុ ២-៣ខួប គួរជ្រើសរើសខ្នើយណាដែលរាបស្មើ ហើយតឹងណែនល្អ។ បើសិនកូនរបស់អ្នកប្រើឥរិយាបថគេងតែមួយអស់រយៈពេលយូរ អ្នកត្រូវប្តូរឥរិយាបថការគេងរបស់គេបន្តិច ដើម្បីចៀសវាងសម្ពាធត្រង់កន្លែងគេងតែមួយ។ ត្រូវចាំថា កូនរបស់អ្នកមិនអាចគ្រប់គ្រងលើការគេង ហើយគេមិនអាចដឹងពីគ្រោះថ្នាក់ទេ។ កូនអ្នកមិនអាចគេចផុតពីគ្រោះថ្នាក់ដោយគ្មានអ្នកជួបបានឡើយ។ ដូច្នេះឪពុកម្តាយត្រូវថែទាំគេបន្តិច ទម្រាប់គេធំ អាចចេះគេងបែបណាឱ្យមានសុវត្ថិភាព។
ខាងក្រោមនេះជាមូលហេតុមួយចំនួនដែលទារកមិនគួរគេងដាក់ខ្នើយ៖
ក្បាលសំប៉ែត៖ ប្រសិនបើទារកអ្នកគេងលើខ្នើយទន់ពេក វាអាចប៉ះពាល់ដល់ទម្រង់ក្បាលធម្មតា។ ហេតុនេះទារកមិនត្រូវការឱ្យគេងដាក់ខ្នើយឡើយ។
ទារកអាចស្លាប់៖ មនុស្សភាគច្រើនគិតថា ទារកអាចគេងលក់ស្រួល នៅពេលមានខ្នើយកើយ។ ប៉ុន្តែពួកគេគិតខុសហើយ។ ទារកអាចស្លាប់បាន។ ទារកមិនអាចធ្វើចលនាក្បាលបានស្រួលទេពេលកើយខ្នើយ។ ខ្នើយរារាំងដល់ការធ្វើចលនាក្បាលរបស់ទារក។ ហើយស្រោមខ្នើយក៏អាចរំខានដល់ភាពសុខស្រួលរបស់ទារកផងដែរ។
ខ្នើយខ្លះបណ្តាលឱ្យគ្រេច ក៖ ពេលកូនរបស់អ្នកគេងយូរ ខ្នើយអាចបណ្តាលឱ្យគ្រេច ក។ ពិតប្រាកដណាស់ បញ្ហានេះនឹងមិនកើតឡើងទេ បើខ្នើយត្រូវបានរចនាឡើងបានយ៉ាងល្អ។ ប៉ុន្តែសំណាងមិនល្អ ខ្នើយរបស់ទារកភាគច្រើនមិនត្រូវបានរចនាឡើងឱ្យត្រូវតាមតម្រូវការឡើយ។
បញ្ហាសីតុណ្ហភាព៖ បើសិនស្រោមខ្នើយធ្វើពីសាច់ក្រណាត់នីឡុង វាអាចបង្កើនសីតុណ្ហភាពក្បែរក្បាលក្មេង។ សាច់ក្រណាត់ខ្លះបណ្តាលឱ្យបែកញើសច្រើន។ ហេតុនេះឪពុកម្តាយត្រូវប្រាកដថា កូនមិនពិបាកដកដង្ហើមដោយសារតែខ្នើយ។ សរុបមក ជ្រើសរើសយកស្រោមខ្នើយណាដែលធ្វើពីកប្បាស។
ផ្តល់សិទ្ធដោយ៖ មង្គលការ