ក្នុងពេលទារកមិនទាន់គេង គេបានរៀនពីរឿងរ៉ាវជាច្រើន។ ខួរក្បាលទារករវល់រៀនពីរឿងថ្មីៗ និងស្វែងយល់ពីការពិតជាច្រើន។ នេះជាហេតុដែលពេលវេលាសម្រាក និងបន្ធូរអារម្មណ៍សំខាន់ចំពោះទារក។ ក្រៅពីគេងយប់រួច តើអ្នកចង់ដឹងទេថា តើការឱ្យទារកគេងថ្ងៃទៀងទាត់ពិតជាល្អចំពោះខួរក្បាលប៉ុណ្ណា?
តាមរយៈការសិក្សាពីវិទ្យាល័យវិទ្យាសាស្ត្រជាតិបានបង្ហាញថា ក្រោយពេលគេងថ្ងៃរួច ទារកអាចរៀនពីរឿងរ៉ាវថ្មីៗកាន់តែមានប្រសិទ្ធិភាពច្រើនឡើង។ ពេលវេលាគេងថ្ងៃរបស់ទារកខុសប្លែកពីគ្នា អាស្រ័យលើអាយុ។ នៅដំណាក់កាលទើបនឹងកើត ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទទារកចូលចិត្តសម្រាកច្រើន ដូច្នេះទារកអាចគេងថ្ងៃបានរយៈពេលយូរ។ ក្រៅពីការគេងយប់ ក្មេងដែលគេងថ្ងៃបានទៀងទាត់នឹងមានការលូតលាស់ខួរក្បាលច្រើនជាងទារកគេងតែពេលយប់។
ខាងក្រោមនឹងបង្ហាញអ្នកឱ្យបានដឹងពីអត្ថប្រយោជន៍នៃការគេងថ្ងៃរបស់ទារក៖
ការចងចាំ៖ ការសិក្សាជាច្រើនបានបង្ហាញថា ទារកដែលគេងថ្ងៃបានល្អ មានសមត្ថភាពចងចាំអ្វីៗបានប្រសើរ ចងចាំទាំងអ្វីថ្មីៗ និងចងចាំបានយូរ។
ថាមពលនៃការយល់ដឹង៖ ទារកមានសមត្ថភាពអាចរៀនពីរឿងរ៉ាវជាច្រើន និងអារម្មណ៍ថ្មីនៅជុំវិញពួកគេដូចជា ការស្ទាបអង្អែល សម្លេង ការមើលឃើញ ក្លិន និងរសជាតិ។ ការឱ្យកូនគេងថ្ងៃ ជារឿងមួយល្អបំផុត ព្រោះវានឹងជួយឱ្យកូនតូចឆាប់ចាប់បានអ្វីៗរហ័ស។ ហើយទារកគេងបានគ្រប់គ្រាន់អាចចងចាំពីជំនាញដែលពួកគេបានរៀនបានរយៈពេលយូរ។
គំនិតច្នៃប្រឌិត៖ ការគេងថ្ងៃក៏អាចជួយដល់មុខងារខួរក្បាលត្រង់តំបន់ផ្សេងជាច្រើនទៀត។ ក្មេងគេងថ្ងៃបានគ្រប់គ្រាន់ច្រើនតែមានគំនិតច្នៃប្រឌិត មានសមត្ថភាពស្រមើស្រមៃ។ ខួរក្បាលនឹងដំណើរការអ្វីដែលពួកគេបានរៀន ហើយតភ្ជាប់ទៅរកភាពស្រមើស្រមៃ។
ចេះសហការ និងទំនាក់ទំនង៖ អត្ថប្រយោជន៍ដ៏សំខាន់បំផុតនៃការគេងថ្ងៃគ្រប់គ្រាន់គឺ ចេះសហការបានល្អ។ ពួកគេនឹងមានកំណើនសមត្ថភាពការសហការ និងទំនាក់ទំនងជាមួយរឿងរ៉ាវផ្សេងៗ។ នេះសបញ្ជាក់ឱ្យឃើញច្បាស់ថា ការគេងថ្ងៃ ជារឿងមួយសំខាន់ចំពោះដំណើរលូតលាស់នៃការរៀន និងការអនុវត្តន៍។
អន្តរទំនាក់ទំនងនៃព័ត៌មាន៖ ខួរក្បាលរបស់មនុស្សយើងមានតំបន់ពិសេសៗជាច្រើន អាចជួយបង្កើតទំនាក់ទំនងរវាងព័ត៌មានដែលយើងប្រមូលបាន។ គេបានរកឃើញថា ទារកគេងថ្ងៃបានគ្រប់គ្រាន់មានសមត្ថភាពទំនាក់ទំនងព័ត៌មានដែលពួកគេបានរៀននៅក្នុងពេលវេលាខុសគ្នា ពីរឿងរ៉ាវផ្សេងគ្នា។ នេះជារឿងមួយដ៏សំខាន់បំផុត ដើម្បីពង្រឹងសមត្ថភាពខួរក្បាលកូនតូចរបស់អ្នក។
ផ្តល់សិទ្ធដោយ៖ មង្គលការ