អបអរសាទរចំពោះការមានផ្ទៃពោះរបស់អ្នក! ឥលូវ ចំណង់ និងដំបូន្មានទាំងអស់បានធ្វើឱ្យអ្នកមានអារម្មណ៍ច្របូកច្របល់។ សម្រាក ហើយត្រូវចាំថា ការមានផ្ទៃពោះ ជាដំណើរបស់ធម្មជាតិ និងជាដំណាក់កាលមួយសម្រាប់ស្ត្រី ដើម្បីទទួលបានក្តីសុខ ប្រកបដោយភាពតានតឹង ឬក្តីបារម្ភតិចតួច។
ដំបូន្មានមួយដែលអ្នកម្តាយគ្រប់រូបមិនទាន់ច្បាស់ថាតើ ស្ត្រីអាចងូត ឬត្រាំទឹកក្តៅក្នុងកំឡុងពេលមានផ្ទៃពោះបាន ឬក៏អត់។
អ្នកជំនាញជាច្រើនឯកភាពថា ស្ត្រីមានគភ៌អាចត្រាំអាងទឹកក្តៅបាន ឱ្យតែសីតុណ្ហភាពទឹកត្រូវនឹងកម្តៅរាងកាយ។ ប្រសិនបើទឹកក្តៅខ្លាំងជ្រុល វានឹងបង្កើនចង្វាក់បេះដូង កាត់បន្ថយលំហូរឈាមទៅឱ្យរាងកាយ បណ្តាលឱ្យទារកជួបនឹងភាពតានតឹង។
ការសិក្សាបានបង្ហាញថា កម្តៅខ្លាំងពេក ជាពិសេសក្នុងកំឡុងពេលមានផ្ទៃពោះត្រីមាសដំបូង អាចបណ្តាលឱ្យទារកខ្វះអវយវៈ ប៉ះពាល់ដល់ឆ្អឹងខ្នង និងខួរក្បាល។ វាជារឿងមួយសំខាន់ណាស់ ដែលត្រូវស្ទង់មើលកម្តៅទឹក ដោយទែម៉ូម៉ែត្រ មុននឹងងូត ឬត្រាំ ដើម្បីសម្រួលសាច់ដុំ។
អត្ថប្រយោជន៍នៃការងូត ឬគេងត្រាំទឹកក្តៅមិនត្រឹមតែជួយសម្រួលដល់ផ្លូវកាយ និងផ្លូវចិត្តរបស់ស្ត្រីមានផ្ទៃពោះប៉ុណ្ណោះទេ តែវាក៏មានអត្ថប្រយោជន៍ផ្សេងទៀតដូចជា៖
- ជាវិធីបំបាត់អាការៈឈឺចាប់សាច់ដុំ ជាពិសេសត្រង់សាច់ដុំខ្នង និងជើង ដើម្បីឱ្យស្ត្រីគេងលក់បានស្រួល។
- អាចជួយព្យាបាលអាការៈហើមជើង កជើងរបស់ស្ត្រី
- ជួយការពារពីការកន្ត្រាក់ស្បូនមុនខែ ព្រោះទឹកជួយកាត់បន្ថយការឈឺចាប់។
- អាចជួយបង្កើនទឹកភ្លោះ ក្នុងករណីកម្រិតទឹកភ្លោះរបស់អ្នកតិច៕
ផ្តល់សិទ្ធដោយ៖ មង្គលការ