ពិធីផ្សំដំណេក (អាពាហ៍ពិពាហ៍ខ្មែរបុរាណ)

ពិធីផ្សំដំណេក គឺជាផ្នែកមួយដ៏សំខាន់នៃពិធីអាពាហ៍ពិពាហ៍របស់ខ្មែរយើង។ ហើយពិធីនេះគេប្រារព្ធធ្វើឡើងនៅវេលាម៉ោង ៨ទៅម៉ោង ៩យប់ នៅកន្លែងកូនស្រីដេក។ គេត្រូវរើសយកនារីពីរនាក់ ដែលមានខាន់ស្លាមិនអភព្វ័ មានអាយុកច្រើន នឹងត្រូ​វជាសាច់ញាតិខាងស្រី ហើយជាអ្នកចេះដឹងពីពិធីផ្សំដំណេកច្បាស់លាស់។គេត្រូ​​វរៀបចំបាយសីមួយគូ ចំអាប់មួយថាស បង្អែមមួយថាស​ និងដូងខ្ចីមួយសម្រាប់សែនដូនតា។

គេដួសទឹកដូងបញ្ចុកកូនប្រុស ៣ស្លាបព្រា រូួចបង្គាប់កូនស្រីអោយយកចេក ពេលដែលអាចារ្យប្រគល់អោយទៅបញ្ចុកកូនប្រុស រូចឲ្យកូនប្រុសយកចេកបញ្ចុកកូនស្រីវិញដែលជានិមិត្តរូបនៃការស្រឡាញ់គ្នា។ រួចមកនារីទាំងពីរនាក់ ផ្តែផ្តាំ ប្រដៅតាមប្រពៃណី ដោយអោយកូនប្រុសដេកខាងស្តាំ និងកូនស្រីដេកខាងឆ្វេង។ ផ្តាំចប់នារីទាំងពីរនាក់ចេញក្រៅ ទុកអោយតែគូថ្មីពីរនាក់នៅក្នុងបន្ទប់៕