កូនតូចអាចផ្លាស់ប្តូរជីវិតរបស់អ្នកឱ្យល្អប្រសើរ។ ការបានឃើញកូនអ្នកញញឹម ឬសើចនឹងជួយឱ្យអ្នកភ្លេចរាល់បញ្ហាទាំងឡាយរបស់អ្នក ធ្វើឱ្យអ្នកចង់ចំណាយពេលវេលាច្រើនជាងកូន។ ភាពបរិសុទ្ធចិត្តរបស់កូនតូចអាចមើលឃើញតាមរយៈស្នាមញញឹម។
ជាធម្មតា កូនតូចចេះញញឹមក្រោយពេលគេបានអាយុ ១ខែ។ បន្ទាប់ពីគេចេះញញឹម គេចេះសើចលឺៗពេលគេបាន ៣-៤ខែ។ ប្រសិនបើកូនតូចអ្នកមិនចេះសើច ឬញញឹមទេ អ្នកត្រូវធ្វើរឿងរ៉ាវផ្សេងៗ ដើម្បីជម្រុញចិត្តទារកឱ្យចេះញញឹម។
ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនអាចជួយឱ្យកូនតូចសើចលឺៗបាន៖
សើចដាក់កូនតូចរបស់អ្នក៖ វិធីដែលងាយស្រួលបំផុតដើម្បីធ្វើឱ្យទារកសើចលឺៗគឺ ត្រូវសម្លឹងមើលគេ រួចញញឹម ហើយធ្វើមុខធ្វើមាត់ដាក់គេ។ កូនរបស់អ្នកតែងតែរង់ចាំមើលអ្នកសម្លឹងមើលគេ ហើយញញឹមដាក់។ វាជាវ័យដែលកូនតូចចេះសើចច្រើន ជួនកាលសូម្បីតែពេលអ្នកក្រដាស។
លេងបិទពួន៖ នេះជាល្បែងដ៏ពេញនិយមបំផុតមួយសម្រាប់ក្មេងៗ ដោយមិនគិតពីវណ្ណៈ សាសនា ឬពណ៌សម្បុរឡើយ។ ពេលអ្នកសម្លឹងមើលគេ ហើយលេងល្បែងមួយនេះ គេនឹងរង់ចាំមើលអ្នក ហើយអ្នកប្រាកដជាអាចធ្វើឱ្យកូនអ្នកសើចលឺៗ។
និយាយជាមួយកូន៖ ការនិយាយគ្នានឹងកូនតូចអាចជួយបង្កើតទំនាក់ទំនងក្រសែភ្នែកជាមួយអ្នក។ មិនថាពេលណាទេ និយាយទៅកូនអ្នក ដោយបង្ហាញទឹកមុខប្លែកៗ និងគួរឱ្យចង់សើច។ ការធ្វើបែបនេះដដែលៗនឹងធ្វើឱ្យកូនអ្នកសើច។
ធ្វើរឿងគួរឱ្យចង់សើច៖ អ្នកអាចធ្វើឱ្យកូនតូចសើចបាន ដោយធ្វើរឿងឆ្កួតៗ ជាពិសេសធ្វើសម្លេងគួរឱ្យចង់សើច។
លេងជាមួយកូន៖ លេងរបស់ក្មេងលេងជាមួយកូន។ អ្នកអាចម៉ាស្សាឱ្យកូនតូចថ្នមៗពេលកំពុងលេង វានឹងធ្វើឱ្យកូនសើចលឺៗ៕
ផ្តល់សិទ្ធដោយ៖ មង្គលការ