បើសិនជាយើងនិយាយដល់ពីស្ថាបត្យកម្មមួយចំនួនដែលមាននៅក្នុងរាជធានីភ្នំពេញដែលមានដូចជា វិមានឯករាជ្រ ពហុកីឡាដ្ឋានជាតិអូឡាំពិក
Advertisement
លោកតា វណ្ណ មូលីវណ្ណ បានកើតនៅថ្ងៃទី ២៣ ខែវិច្ចិកា ឆ្នាំ ១៩២៦ នៅស្រុករាម ខេត្តកំពត ប្រទេសកម្ពុជា។ លោកបានទទួលអាហារូបករណ៍ទៅរៀនផ្នែកច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦។ បន្ទាប់ពីសិក្សានៅទីនោះរយៈពេលមួយឆ្នាំ លោកក៏បានប្ដួរទៅរៀនផ្នែកស្ថាបត្យកម្មនៅសាលាវិចិត្រសិល្បៈមួយនៅប៉ារីស។ លោកគឺជាស្ថាបត្យករជើងចាស់ដ៏ល្បីរបស់ប្រទេសកម្ពុជាហើយលោកបានរួមចំណែកជាច្រើនក្នុងស្ថាបត្យកម្មខ្មែរទំនើបនៅសម័យសង្គមរាស្រ្តនិយមឆ្នាំ ១៩៥៥ ដល់ ១៩៧០។
មុខតំណែងរបស់លោកតា វណ្ណ មូលីវណ្ណ៖
- ជាព្រឹទ្ធបុរសទី១នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(១៩៦៥-១៩៦៧)
- ជារដ្ឋមន្ត្រីក្រសួងសិក្សាធិការជាតិ
- ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកវប្បធម៌
- ជាប្រធានអាជ្ញាធរអប្បរាដំបូង(រៀបចំគ្រប់គ្រងតំបន់អង្គរ)
- ជាសាស្ត្រចារ្យ និងជាឧត្តមទីព្រឹក្សាព្រះមហាក្សត្រ
ស្នាដៃល្បីៗរបស់លោកតាមានដូចជា៖
- សាលសន្និសីទចតុមុខ(ទ.វឆ្នាំ៦០-៧០)
- វិមានឯករាជ្រ(១៩៥៥-១៩៦០)
- ពហុកីឡាដ្ឋានជាតិអូឡាំពិក(១៩៦២)
- សាលមហោស្រពព្រះសុរាម្រឹត(១៩៦២)
- សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- វិទ្យាស្ថានភាសាបរទេស
- ទីស្តីការគណៈរដ្ឋមន្ត្រីចាស់
- វិមានរដ្ឋចម្ការមនបុរី ១០០ខ្នង