អ្នកពិតអស់បារម្ភទៀតហើយ បើសិនអ្នកប្រឈមមុខនឹងជំងឺទាំង ៩មុខខាងក្រោមនេះ អ្នកគ្រាន់តែទទួលទានផ្លែស្រកានាគឱ្យបានជារៀងរាល់ថ្ងៃដើម្បីព្យាបាលជំងឺឱ្យបានឆាប់រហ័ស។
១. ព្យាបាលជំងឺឈឺសន្លាក់
អត្ថប្រយោជន៍ធំបំផុតរបស់ផ្លែស្រកានាគគឺជួយបំបាត់អាការៈឈឺសន្លាក់ឆ្អឹង។ អ្នកជំងឺអាចទទួលទានផ្លែឈើនេះជាអាហារប្រចាំថ្ងៃ។
២. សម្រកទម្ងន់
អ្នកចង់ស្រកគីឡូគួរញ៉ាំផ្លែស្រកានាគជាអាហារប្រចាំថ្ងៃ ព្រោះផ្លែឈើនេះផ្ទុកជាតិកាឡូរីទាប និងជាតិសរសៃច្រើនជួយឱ្យក្រពះឆាប់ឆ្អែត និងមិនឱ្យស្រេកឃ្លានអាហារផ្តេសផ្តាស។ អាហារនេះសក្តិសមចំពោះអ្នកធាត់។
៣. បំបាត់ក្អក និងហឺត
ផ្លែស្រកានាគនេះជួយព្យាបាលអាការៈក្អក រលាកទងសួត និងរបេង។
៤. បំបាត់មុន
វត្តមានវីតាមីន C ក្នុងផ្លែឈើនេះជំនួយដល់ស្បែក ប្រឆាំងនឹងការកើតមុន។ អ្នកអាចកិនផ្លែស្រកានាគនេះឱ្យម៉ត់ រួចលាបលើផ្ទៃមុខរយៈពេល ១០នាទីសឹមលាងសម្អាតនឹងទឹក។ អនុវត្តវិធីនេះ ២ដងក្នុងមួយថ្ងៃ។
៥. រលាកស្បែកដោយសារត្រូវកម្តៅថ្ងៃ
លាយផ្លែស្រកានាគកិនជាមួយទឹកត្រសក់ និងទឹកឃ្មុំ រួចលាបលើស្បែកអាចជួយផ្តល់សំណើមដល់ស្បែក និងព្យាបាលរលាកស្បែក។
៦. ល្អសម្រាប់អ្នកលើសឈាម
ស្រកានាគជំនួយដល់សុខភាពបេះដូង។ ញ៉ាំស្រកានាគអាចជួយរក្សាសម្ពាធឈាម ការពារពីជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។
៧. ជំនួយដល់អ្នកខ្វះឈាម
ជាតិដែកក្នុងផ្លែឈើមួយប្រភេទនេះមានបរិមាណខ្ពស់។ អ្នកអាចញ៉ាំវាឱ្យបានច្រើនដើម្បីការពារពីជំងឺខ្វះឈាម។
៨. បង្ការពីជំងឺមហារីក
យោងតាមវេបសាយ Medical Daily ផ្លែស្រកានាគអាចជួយប្រឆាំងនឹងជំងឺមហារីក និងកាត់បន្ថយដុំសាច់យ៉ាងមានប្រសិទ្ធភាព។ លើសពីនេះទៀត វាក៏ជួយកាត់បន្ថយពីជំងឺមហារីកប្រូស្តាតរបស់បុរសៗ។
៩. ទល់លាមក
ជាតិសរសៃក្នុងផ្លែស្រកានាគបានចែកចាយទៅកាន់ប្រព័ន្ធរំលាយអាហារ ជួយបំបាត់អាការៈទល់លាមករបស់អស់លោកអ្នក៕
ផ្តល់សិទ្ធដោយ៖ មង្គលការ