ទឹកធ្លាក់ក្បាលឆាយជារមណីយដ្ឋានទឹកធ្លាក់ដ៏ស្រស់ស្អាត ដែលមានទីតាំងនៅក្នុងខណ្ឌព្រៃនប់ ក្រុង-ខេត្តព្រះសីហនុ ។ ភ្ញៀវទេសចរក៏អាចធ្វើដំណើរមកពីខេត្តព្រះសីហនុតាមផ្លូវជាតិលេខ៤ អាចឈានចូលទៅលេងទឹកធ្លាក់បន្តដែលមានចំងាយ ៧គីឡូម៉ែត្ររួចបត់ឆ្វេងចូលតាមផ្លូវ២១៧ប្រហែល ៩គីឡូម៉ែត្រ ឆ្ពោះទៅទិសខាងជើងនិងទៅដល់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ដ៏គួរឲ្យ ទាក់ទាញនៃទេសភាពស្រុកខ្មែរដែលធ្វើឲ្យអ្នកទស្សនាមិនអាចបំភ្លេចបាន ពីភាពស្រស់ឆើតឆាយរបស់វា៕