ស្វែងយល់ពីចន្ទគ្រាស

បាតុភូតចន្ទគ្រាស ក៏ដូចសូគ្រាសដែរ វាកើតឡើងនៅពេលណា ផែនដីនៅចន្លោះព្រះអាទិត្យនិងព្រះចន្ទនៅក្នុងពេលព្រះចន្ទពេញវង់។នៅពេលព្រះចន្ទពេញវង់ជាថ្មី ហើយធ្វើដំណើរមកនៅចន្លោះរវាងព្រះអាទិត្យ និងផែនដីនៅពេលនោះកើតមានបាតុភូតសូគ្រាសវិញម្តង។ ដំណើរបែបនេះតែងកើតបាំងគ្នាទៅមកម្តងព្រះចន្ទម្តងព្រះចន្ទម្តងព្រះអាទិត្យឥតឈប់។

ចំនួនសូគ្រាស និងចន្ទគ្រាសមានបំរែបំរួលពីអប្បរមាឡើង។ នៅក្នុងករណីសូគ្រាសកើតឡើង២ដង ក្នុងនោះចន្ទគ្រាសកើត ២ដងដែរ។ អតិបរិមានៃបាតុភូតនេះមាន៧ដងក្នុងនោះមានសូរគ្រាស៥ដង។ ចំនួនទាំងពីរនេះប្រែប្រួលមិនកំណត់។
ជាទូទៅបាតុភូតចន្ទគ្រាស មិនរំភើប និងរន្ធត់ចិត្តដូចសូរគ្រាសទេ។ គេមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលណាសូគ្រាសកើតឡើងធ្វើឲ្យងងឹតភ្លាមៗ ទាំងកណ្តាលព្រឹកព្រលឹមទោះបីយើងដឹងថា បាតុភូតនេះកើតជាធម្មតាក៏ដោយ យើងតែងទទួលអារម្មណ៍ដិតដាមដោយអភូតហេតុបន្តពីបុព្វបុរសយើងរហូតមក។