Skip to content
- ប្រាសាទនេះស្ថិតនៅភាគខាងជើងប្រាសាទអង្គរវត្តប្រមាណ១៣០០ម។ ហើយបើគិតពីខ្លោងទ្វារអង្គរធំ មកប្រាសាទនេះមានចម្ងាយ៤០០ម។
- ប្រាសាទនេះកសាងឡើងក្នុងគ.ស៩០០ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ (គ.ស៨៨៩-៩១០)។
- ភ្នំបាខែងមានកំពស់ប្រហែល៦០មហើយព្រះអង្គកសាងប្រាសាទនេះដោយដាក់ឈ្មោះថា “ប្រាសាទភ្នំបាខែង” ព្រោះទ្រង់យល់ថាភ្នំបាខែងជាភ្នំធម្មជាតិមិនសូវខ្ពស់ហើយនៅជិតស្ទឹងសៀមរាបទៀតដែលជាលក្ខណៈងាយស្រួលដល់ការផ្តល់ទឹកសម្រាប់ប្រើប្រាស់នៅទីនេះ។
- ប្រាសាទភ្នំបាខែង ជាប្រាសាទភ្នំដែលមាន៥ថ្នាក់រាងបួន ជ្រុងស្មើកម្ពស់ប្រមាណ៤៧ម។ មានបណ្តោយខឿនថ្នាក់ក្រោមប្រវែង៧៥ម ក្នុងមួយជ្រុងនិង៤៧មនៅខាងលើព្រមទាំងមានជណ្តើរបួនក្នុងទិសទាំង៤ទៀតផង។
- ប្រាសាទភ្នំបាខែងជាប្រាសាទភ្នំដំបូងបំផុតដែលសាងសង់ឡើងដោយប្រើថ្មភក់សុទ្ធសាធក្នុងប្រវត្តិសិល្បៈ ខ្មែរបន្ទាប់ពីមានបទពិសោធន៍ក្នុងការសាងសង់ប្រាសាទបាគងនៅតំបន់រលួសរួចមក។