វិហារប្រែថា “លំនៅទីជ្រកកោន ទីនៅអាស្រ័យ” ។ ពាក្យថា “វិហារ” នេះបានដល់សេនាសនៈគ្រប់យ៉ាងទាំងកុដិសាលាធំតូច ឫទីវត្តទាំងមូលរបស់បព្វជិតពុទ្ធសាសនិក ប៉ុន្តែខ្មែរយើងច្រើនហៅតាមទម្លាប់ចំពោះតែរោងឧបោសថដែលមានព័ទ្ធសីមាហៅថាជាវិហារ ។ បែបភាពទ្រង់ទ្រាយ និងការរចនារបស់វិហារនៅប្រទេសយើងហាក់ដូចជាចេញមកអំពីសិល្បៈរបស់ជាងតែ ម្នាក់ដោយហេតុឃើញវិហារគ្រប់ស្រុកគ្រប់ខែត្រស្រដៀងគ្នាគឺមានរាង មានរបៀង មាននាគ មានជហ្វាដងក្តារ មានហោជាងមានក្បាច់រចនាប្រហែលៗគ្នា ។ វិហារដែលកសាងក្នុងសម័យមុនច្រើនតែធ្វើដោយឈើឥលូវ នេះច្រើនតែកសាងដោយគ្រឿងបេតុអារមេ ឫដោយឥដ្ឋ ។ ព្រះពុទ្ធរូបស្តូបចេតិយជាដើមនេះរាប់ថាជាគោល ចារឹកនៃព្រះពុទ្ធសាសនាជាវត្ថុស្ថាពរនៃប្រទេសកម្ពុជាតទៅ។