របាំយីកេបានចាប់បដិសន្ឋិក្នុងប្រទេសកម្ពុជាយើងជាយូរយារណាស់មកហើយ រហូតដល់អ្នកស្រុកយើងសន្មត់យកធ្វើជារបាំសម្រាប់អ្នកស្រុកស្រែចំការទូទៅថែមទៀតផង ។ នៅពេលបុណ្យទានម្តងៗ តែងមានសាមគ្គីភាពគ្នារវាងអ្នកស្រុកភូមិផងនឹងបានពេលធ្វើទានសាងកុសលរៀងៗខ្លួនផងតាមធម្មតារបាំយីកេគ្មានគ្រឿងភ្លេងច្រើនបទទេបើតាមក្បួនបុរាណមកមានតែស្គរមួយមុខប៉ុណ្ណោះ ហើយចំនួនស្គរក៏អាស្រ័យតាមវង់តូចឫវង់ធំដែរ គឺថាវង់បង្អស់មាន១២ ហើយវង់តូចបំផុតត្រូវមាន២ ។ មុខសម្រាប់ពាក់មាន៤បែប ៖
- មុខឥសី៖ មុខមនុស្សចាស់ ថ្ពាល់ផត ចង្កាវែង ភ្នែកខូង មានកំប៉ោយសក់ហៅថា ជដា (រាងកន្ទុយត្រី)
- មុខយក្ខ៖ មុខកាច ចិញ្ចើមក្រាស ភ្នែកខ្លាត ច្រមុះធំ មាត់ធំ សំញេញធ្មេញចេញចង្កូម ក្បាលមានក្បាំង ហើយរដិបរដុបខាងលើ
- មុខស្វា៖ ជាមុខ អ្នកក្រមាច់ក្រមើម ក្បាលស្រួចមាត់ស្រួច
- មុខត្លុក៖ អ្នកកំប្លែង មាត់សើចច្រវែប ច្រមុះជ្រួញ។