នៅក្រោមអាណាព្យាបាលបារាំង អក្សរសិល្ប៍ខ្មែរបានចុះអន់ថយ ព្រោះមិនសូវមានការនិយមប្រើអក្សរខ្មែរ ហើយអក្សរខ្មែរត្រូវរត់ទៅជ្រកពួនសម្ងំនៅក្នុងវត្តអារាមដោយមានព្រះសង្ឃជួយថែរក្សាឪ្យបានគង់វង្សរហូតដល់សព្វថ្ងៃនេះ ។ នៅសម័យនោះគេបានស្គាល់អ្នកនិពន្ធ និងស្នាដៃល្បីៗនៅសម័យនោះមានដូចជា
- ឧកញ៉ា សុត្តន្តប្រីជាឥន្ទ (បានសរសេររឿងគតិលោក ១៩២០ កាព្យនិរាសអង្គរ ១៩២៦ រឿងអំបែងបែក។ល។)
- ឧកញ៉ា នូ កន (រឿងពិម្ពានិព្វាន ១៩២០ រឿងទាវឯក ១៩៩២ រឿងអ៊ីណាវ ។ល។)
- អ្នកស្រី សិទ្ទ (រឿងសម្ពាពិលាប ១៩២០ រឿងចិត្តសត្យា)
- លោក ញ៉ុក ថែម (រឿងកុលាបប៉ៃលិន ១៩៣៦ រឿងបិសាចស្នេហា ១៩៤០)
- លោក គិម ហាក់ (កំណាព្យសេកសោមបណ្ឌិត ១៩៣៣ រឿង ទឹកទន្លេសាប ១៩៤១)
- លោក រីម គិន (រឿងសូផាត ១៩៣៨)
ក្នុងស្នាដៃទាំងអស់នេះមានស្នាដៃខ្លះតាក់តែងឡើងដោយមានទម្រង់បែបប្រលោមលោកបស្ចឹមប្រទេស ដោយអ្នកនិពន្ទទទួល ឥទិ្ធពលវប្បធម៌បារាំងរឿងទាំងនោះបានដូចជា៖
- ទឹកទន្លេសាប
- កុលាបប៉ៃលិន
- សូផាត
- គតិលោកជាដើម។