កំណាព្យ ទេសភាពព្រៃលិចទឹក ជាកំណាព្យដែលផ្ញើមកពីបងប្រុស ឡុង គន នេះជាអត្ថបទកំណាព្យលើកទីពីរហើយដែលគាត់បានផ្ញើមកកាន់ ខ្ញុំស្រឡាញ់ប្រទេសខ្ញុំ ដើម្បីចុះផ្សាយចែករំលែកដល់កូនខ្មែរគ្រប់រូបឲ្យបានស្គាល់ពីព្រៃលិចទឹក។ខាងក្រោយគឺជាសម្តីរបស់គាត់៖ “ខ្ញុំជូនកំណាព្យមួយទៀតដែលរៀបរាប់ឲ្យកូនខ្មែរស្គាល់អំពីព្រៃលិចទឹកដែលជា
ជម្រកផលិតមច្ឆជាតិដ៍មានសារសំខាន់និងជាជម្រកនៃសត្វស្លាបទឹកហើយនៅតំបន់ខ្លះបានបាត់បង់ស្ទើរតែអស់ទៅហើយការជូននេះជាការដាស់តឿនឲ្យកូនខ្មែរជួយការពារព្រៃលិចទឹកដែលជាកេរ្តិ៍ដំណែលរបស់បុព្វបុរសរក្សាទុកមករាប់ពាន់ឆ្នាំមកហើយសម្រាប់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងប្រើប្រាស់ធនធាននេះជានិរន្តរ៍។ “