បើនិយាយអំពីបរិស្ថាន គេអាចសម្គាល់ថាជាអ្វីៗ ទាំងឡាយណាដែលនៅជុំវិញ ខ្លួនយើង ទាំងមានជីវិត និងឥតជីវិត។ បរិស្ថានក៏ជាអាយុជិវិតរបស់មនុស្សជាតិដែរ ហើយយើងក៏នាំគ្នាការពារបរិស្ថាន ឲ្យបានល្អប្រសើរ។ ដោយឡែក ក្នុងបុព្វហេតុអភិរក្សបរិស្ថានធម្មជាតិ ព្រះរាជាណាចក្រកម្ពុជាយើងបានកំណត់តំបន់ត្រូវការពារដូចតទៅ ៖
ក. តំបន់ឧទ្យានជាតិមាន ៧កន្លែង ៖
១. ឧទ្យានជាតិគីរីរម្យ (ខេត្តកំពង់ស្ពី)
២. ឧទ្យានជាតិបូកគោ (ខេត្តកំពត)
៣. ឧទ្យានជាតិរាម (ខេត្តព្រះសីហនុ)
៤. ឧទ្យានជាតិកែប (ខេត្តកែប)
៥. ឧទ្យានជាតិវីរជ័យ (ខេត្តរតនគិរី)
៦. ឧទ្យានជាតិបូទុមសាគរ (ខេត្តកោះកុង)
៧. ឧទ្យានជាតិភ្នំគូលែន (ខេត្តសៀមរាប)។
ខ. តំបន់ជម្រកសត្វមាន ១០កន្លែង ៖
១. តំបន់ជម្រកសត្វ រនាមដូនសំ (ខេត្តបាត់ដំបង)
២. តំបន់ជម្រកសត្វ ភ្នំសំកុស (ខេត្តពោធិ៍សាត់)
៣. តំបន់ជម្រកសត្វ ភ្នំឱរ៉ាល់ (ខេត្តកំពង់ស្ពឺ)
៤. តំបន់ជម្រកសត្វ គូលេនព្រហ្មទេព (ខេត្តព្រះវិហារ)
៥. តំបន់ជម្រកសត្វ បឹងពែរ (ខេត្ត ព្រះវិហារ, សៀមរាប, កំពង់ធំ)
៦. តំបន់ជម្រកសត្វ លំផាត់ (ខេត្តរតនគិរី)
៧. តំបន់ជម្រកសត្វ ភ្នំព្រិច (ខេត្តមណ្ឌលគិរី)
៨. តំបន់ជម្រកសត្វ ណាំលៀ (ខេត្តមណ្ឌលគិរី)
៩. តំបន់ជម្រកសត្វ ស្នួល (ខេត្តក្រចេះ)
១០. តំបន់ជម្រកសត្វ ពាមក្រសោប (ខេត្តកោះកុង)។
គ. តំបន់ការពារទេសភាពមាន ៣កន្លែង ៖
១. តំបន់ការពារទេសភាព បន្ទាយឆ្មារ (ខេត្តបន្ទាយមានជ័យ)
២. តំបន់ការពារទេសភាព អង្គរ (ខេត្តសៀមរាប)
៣. តំបន់ការពារទេសភាព ព្រះវិហារ (ខេត្តព្រះវិហារ)
* ដកស្រង់ចេញពី ឯកសារ ៖ វិញ្ញាសាវប្បធម៌ទូទៅ ប្រឡងសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០១២