ខ្ញុំជឿថាមនុស្សគ្រប់រូបតែងតែប្រាថ្នា រស់នៅប្រកបដោយសេចក្ដីសុខគ្រប់ៗគ្នា ដោយគ្មាននរណាម្នាក់ចង់ឲ្យខ្លួនគេ រស់នៅលំបាកវេទនាឡើយ។ ឆ្លើយតបទៅនឹងបញ្ហា ទាំងអស់នេះហើយ ទើបបានជាពួកគេម្នាក់ បានខិតខំប្រឹងប្រែង ប្រកបមុខរបរ ទាំងនឿយហត់ ដោយមិនប្រកាន់ថាជាការងារអ្វីឡើយ ពោលគឺឲ្យតែថ្លៃថ្នូរ និងសមរម្យ។ ជាមួយគ្នានេះផងដែរ គេក៏បានចែកសេចក្តីសុខរបស់មនុស្សជាប្រាំប្រការផ្សេងៗ ដែលមាន ដូចការរៀបរាប់ ខាងក្រោម៖
– សេចក្ដីសុខ ព្រោះតែមានមាសប្រាក់ និងទ្រព្យសម្បត្តិ។
– សេចក្ដីសុខ ព្រោះតែ មានសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យធន ដែលខ្លួនមាន។
– សេចក្ដីសុខ ព្រោះតែ គ្មានជំពាក់បំណុលគេ។
– សេចក្ដីសុខ ព្រោះតែ ពុំដែលគ្មានទោស និងជម្ងឺឈឺថ្កាត់ផ្សេងៗ។
– សេចក្ដីសុខ ព្រោះតែ មានសន្តិសុខ និងគ្មានសង្គ្រាមផ្សេងៗ។
* ដើម្បីសម្រេចបាននូវសេចក្ដីសុខទាំងប្រាំប្រការខាងលើនេះ មនុស្សត្រូវតែប្រព្រឹត្តិ អំពើល្អទាំង កាយ វាចា និងចិត្ត។