ទឹក គឺជាអង្គធាតុរាវមួយ ដែលកំណើតដើមរបស់វាគឺ គ្មានពណ៌ គ្មានក្លិន និងជារបស់មួយមានសារៈសំខាន់ ហើយជាតម្រូវការរបស់ពួកមនុស្ស សត្វ ទូទាំងពិភពលោកក្នុងការផឹក និងងូត ជាដើម…។ ហើយចំពោះគ្រួសារខ្មែរយើង ចូលចិត្តប្រើប្រាស់ទឹក ដែលមានប្រភពមកពី កន្លែងផ្សេងៗគ្នា ដូចជា ៖
- ទឹកអណ្ដូង
- ទឹកភ្លៀង
- ទឹកទន្លេ
- ទឹកស្ទឹង
- ទឹកបឹង
- ទឹកអូរ
- ទឹកជ្រោះ
- ទឹកព្រែក
- ទឹកត្រពាំង
- ទឹកម៉ាស៊ីន
- ទឹកធុង
- ទឹកស្រៈ
- និងទឹកដែលបានចម្រោះរួច ឬទឹកបរិសុទ្ធ…។
ដកស្រង់ចេញពី ៖ វិញ្ញាសា ប្រឡងជ្រើសរើសសិស្សពូកែទូទាំប្រទេស ឆ្នាំ ២០១៤