នេះគ្រាន់តែជាការដកស្រង់តិចតួចរបស់ខ្ញុំតាមសៀវភៅតែប៉ុណ្ណោះ ដែលនិយាយទាក់ទងនឹង របៀបចារអក្សរលើស្លឹករឹតតើយើងអាចចារអក្សរបានដោយរបៀបណា? តោះសូមអាចខាងក្រោម៖
គេត្រូវយកស្លឹករឹតមួយសន្លឹកម្ដង ទៅដាក់លើឈើទ្រនាប់ រួចបញ្ចូលទៅក្នុងស្នាប់ដៃ។ គេយកស្លឹករឹតដែលភ្ជាប់នឹងស្នាប់ដៃទៅដាក់លើបាតដៃខាងឆ្វេងដែលគងលើជង្គង់បញ្ឈរ រួចកាន់ដែកចារនៅដៃខាងស្ដាំដាក់សង្កត់លើដៃខាងឆ្វេងទើបចាប់ផ្ដើមចារ។ បន្ទាប់មកទៀតយើងនឹងនិយាយពីសារៈសំខាន់នៃគម្ពីរស្លឹករឹតស្ថិតនៅលើ ៖
១. ខ្លឹមសារ ៖
ពីព្រោះក្នុងគម្ពីរនេះ បុព្វបុរសយើងបានចម្លង ឬកត់ត្រាទុកក្បួនច្បាប់ទាំងឡាយ ដែលលោកបានឃើញ ដើម្បីបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយ។
២. របៀបធ្វើគម្ពី ៖
ព្រោះបើគ្មានគម្ពីនេះទេ គំនិតរបស់បុព្វបុរសយើង ពុំអាចរក្សាទុករហូតដល់សព្វថ្ងៃនេះបានឡើយ។ ម្យ៉ាងទៀត បើមិនយល់ពីរបៀបធ្វើនេះទេ គម្ពីរស្លឹករឹតនេះ ក៏ពុំអាចល្អប្រសើរដែរ។ ជាពិសេស របៀបធ្វើគម្ពីរនេះ ឆ្លុះឲ្យឃើញពីទេពកោសល្យដ៏ខ្ពង់ខ្ពស់របស់បុព្វបុរសយើង ក្នុងការបង្កើតថ្មី នូវអ្វីដែលពួកគាត់រកឃើញ។
ដកស្រង់ចេញពី ៖ វិញ្ញាសា វប្បធម៌ទូទៅ ថ្នាក់ទី៩ (សិស្សពូកែទូទាំងរាជធានី ឆ្នាំ ២០០៤)