របាំ​ទន្សោង​គោព្រៃ

របាំ​ទន្សោង​គោព្រៃ​ ជាម​រតក​វប្បធម៌​មន-ខ្មែរ​ដែល​បានប្រសូត​ឡើង​នា​សម័យ​ បុរេប្រវត្តិសាស្ត្រហើយ​ ត្រូវបានរក្សា​រហូត ដល់​សព្វថ្ងៃដោយ​អ្នកស្រុក​ខ្មែរ​នៅតំបន់ព្រៃភ្នំ​ នៅ​ភូមិ​អញ្ចាញ​រូង​នៅក្នុង​ខេត្ត កំពង់ ឆ្នាំងបច្ចុប្បន្ន ។ របាំ​ស្នែងទន្សោង​របស់ ​អ្នកស្រុក​ខ្មែរ​នៅ​តំបន់​ព្រៃភ្នំ​នៅ​ភូមិ​អញ្ចាញ​រូង​ នៅក្នុង ខេត្ត កំពង់ឆ្នាំង គឺធ្វើឡើង​ដើម្បី សុំ​សេចក្តីសុខ សេចកី្តចម្រើន ភាពត្រ ជាក់ត្រជុំ​ពី​វត្ថុ​ស័​កិ្ត​សិទ្ធិ ពោលគឺ​អារក្ខ អ្នកតា ម្ចាស់​ទឹក ម្ចាស់​ដី មា្ច​ស់ដង​ព្រឹក្សា ។

Advertisement

អ្នកស្រុក ​ក្នុងភូមិ​នេះ​រមែងតែ​ធ្វើឡើង​នៅក្នុង​ពិធីបុណ្យធំៗដូចជា​ នៅពេល​ ចូលឆ្នាំ​ថី្ម​ជាដើម ។ ប្រដាប់ប្រដា ឬ​លំដាប់​លំ​ដា​ដែល​រៀបចំ មាន​នំអន្សមចេក ស្រា​សំរាប់ ច្រូច​សែន ឬ​ស្រា​ចំណាយ ឬក៏​ស្រា​សម្រាប់​ផឹក អង្ករ​ជ័យ ឬ​អង្ករ​ដាក់​សែន​ក្នុង​ចាន ឬ​កែវ និង​ត្រួយ​ថេរ ឬ​ត្រួយ​ម្លូ ស្លា​ជាដើម ។ ក្រោយពី ​រៀបចំ​លំដាប់​ លំ​ដា​ទាំងនោះ​ដាក់​លើក​នេ្ទ​ល​រួចរាល់​ហើយ អ្នកស្រុក​ប្រមូលផ្តុំ ឈ​រត​មៀ​ប​គ្នា ហើយ​ប្រគំ​ភ្លេង​ច្រៀង​អញ្ជើញ​ព្រលឹង​ដូនតា​នៅ តាម​ដងព្រៃ​ភ្នំ​មក​សេពសោយ​ នូវ​គ្រឿង​សំណែន​ទាំងនោះ ។ បន្ទាប់មក ​គេ​ក៏​ ចាប់ផ្តើម​សម្តែង​របាំ​ស្នែងទន្សោង​តែម្តង ។ ឈ្មោះ​ទំនុក​របាំ​បទ​ទន្សោង​គោព្រៃ​មាន​ជាអាទិ៍ខ្លាក្រាប ល្បុក្កតោ ស្រងែ​ពេន និង​ទន្សោង​គោព្រៃ ។ គប្បី ​ជ្រាបថា​ចម្រៀង​ ទាំងនោះ​មាន​លក្ខណៈ​លន្លង់លន្លោច​គួរឱ្យ​រន្ធត់​ចិត្តជា​ពន់​ពេក​ដោយហេតុ ថា​ អ្នក​ដែលច្រៀង​នោះ​មាន​ទេព កោសល្យ​ខ្ពស់ ។ ពេល​ស្តាប់ គេ​មាន​អារម្មណ៍​ថា អ្នក​ដែល​ច្រៀង​នោះ​តំណាងឱ្យ​អារក្ស ឬ​ធ្មប់ ។ ទន្ទឹមនឹងនេះ អ្នករាំ​ប្រុស​ដែល​តំណាងឱ្យ​ទន្សោង​ឈ្មោល និង​អ្នករាំ​ស្រី ដែល​តំណាងឱ្យ​ទន្សោង​ញី ពួកគេ​ពាក់​ស្នែង​ពិត ព្រោះ​តំណាងឱ្យ​សត្វ ព្រៃ ពិតៗឥត​កែ្ល​ង​ក្លាយ ។ បើ​យើង​ពិនិត្យ​កាយវិការ​ដែល​គេ​បាន​បញ្ចេញ​ម្តងវិញ​នោះ យើង​ក៏​សង្កេត ឃើញ​ភាព​ស្ទាត់ជំនាញ​របស់គេ​ដែរ ។ កាយវិការ​របស់គេ​ប្រៀបដូចជា​កាយវិការ​រ​បស់​សត្វ​ទន្សោង​គោព្រៃពិតៗ ។ ម្យ៉ាងវិញទៀត​ពេលដែល​គេ​ឃើញ​បងប្អូន​ខ្មែរ​កួយ សួយ​បញ្ចេញ​ក្បាច់​ទន្សោង​ព្រៃភ្នំម្តងៗ គេ​មាន​អារម្មណ៍​ថា កំពុង​សិ្ថ​ត​ក្នុង​បរិបទ​សង្គម​មួយ ដែល​អ្នកស្រុក​មាន​ជីវ​ភាពជា​អ្នក ប្រមាញ់​យ៉ាង​ជាក់លាក់ ។ ទាំងនេះ​ស​ឱ្យឃើញ​នូវ​និរន្ត​ភាព ព្រមទាំង​ចំណាស់​នៃ​ប្រពៃណី​នេះ​ដែលជា​មរតក​វប្បធម៌​មន-ខ្មែរ​មាន​តាំងពី​ យូរ​មកហើយ ។ លក្ខណៈ ​មួយទៀត​ គួរឱ្យកត់ សម្គាល់​ដែល​បង្ហាញ​នូវ​ចំណាស់​របស់​របាំ​ទន្សោង​គោព្រៃ​នេះ គឺ​ក្នុងពេល​សំដែង គេ​មិនបាច់​ផ្លាស់ប្តូរ​សម្លៀកបំពាក់ ។ ធម្មតា​ក្នុងពេល​សំដែង​របាំ​បាន​បង្ហាញ ថា អ្នករបាំ​ទាំងនោះ​សុទ្ធសឹងតែ​ជា​អ្នកស្រុក​រស់នៅ​តាម​ដង​ព្រៃ ភ្នំ​ឆ្ងាយ​ពី​ ទីប្រជុំជន​ដែលមាន​មនុស្ស​រស់នៅ​យ៉ាង​កុះករ​ចំណែក​នៅតាម​ទីជនបទ​ដាច់ ស្រយាល​ កម្រ​មាន​ទេសចរ​មកដល់ ។ ចំពោះ ​ឧបករណ៍​តន្ត្រី​ ដែល​ពួក​អ្នកស្រុក​ប្រើ​ក្នុងការ​សម្តែង​របាំ​ទន្សោង​គោ ព្រៃ​នេះ​ដែល​យី​ង​ អាច​ចាត់ទុកថាជា​តង្វាយ​សម្រាប់​វត្ថុ​ស័ក្តិសិទ្ធិ ម្ចាស់​ទឹក ម្ចាស់​ដី ម្ចាស់​ព្រៃភ្នំ​ក្រំ​ថ្ម មាន​ប៉ី ទ្រ ស្គរ និង​ពួយ ដែលជា​ប្រភេទ​គែន​ម្យ៉ាង ។សូមបញ្ជាក់ ​ផងដែរ​ថា ឧបករណ៍​ភេ្ល​ង​ទាំង​ប៉ុន្មាន​ខាងលើនេះ ក៏​កំពុង​ពេញនិយម​ដោយ​ពួក​សម្រែ​នៅ​ខេត្តពោធិ៍សាត់​ក្នុង​ពិធី​បេះ​ក្រវាញ​ ផងដែរ ។ ជារួម មនុស្ស​រាំ​របាំ​ទន្សោង ​ព្រៃ​មាន​ចំនួន​ប្រមាណ​ជា ១០ នាក់ ប្រុស ២នាក់គឺ​អ្នក​ច្រៀង​ទំនុក​ទន្សោង និងអ្នករាំ​ស្រី ៨ នាក់​កាន់​ឧបករណ៍​ភ្លេង តួ​ទន្សោង ១ នាក់ និង​អ្នករាំ​អម​ទន្សោង ២ នាក់ ។ កត្តា ​គួរ កត់សម្គាល់​ មួយទៀត ពួក​អ្នករាំ​ទាំងនោះ​ស្ថិតក្នុង​មធ្យម​វ័យ ពោលគឺ​ឆាប់​មានការ​ពិសោធ​ក្នុងការ​បរបាញ់ ក៏ដូចជា​ជីវិត​ប្រចាំថ្ងៃ​ដែរ ជាពិសេស​ស្គាល់​នូវ​ពិធី​កម្ម​ប្រជាប្រិយ​មួយចំនួន​ផង ។ ដូច ​ពោល​ខាងលើ លក្ខណៈ​បរម​បុរាណ​នៃ​របាំ​ទន្សោង​គោព្រៃ​នេះ​អាចគូសបញ្ជាក់​តាមរយៈ​កាយវិការ ​របស់ អ្នក រាំ​ដែលមាន​វ័យ​ចំណាស់ ហើយ​ប្រកបដោយ​បទពិសោធ ។ ក្បាច់​ដែល​ពួកគេ​រាំ​នោះ​មាន​លក្ខណៈ យឺតៗមិន​ញាប់នោះទេ ដៃ​ទាំងពីរ​របស់​អ្នករាំ​មិន​រាបស្មើ ពោលគឺ​រេ​ចុះ​រេ​ឡើង បត់​ចុះ​បត់​ឡើង មកលើ​ត្រឹម​ចង្កេះ ត្រាប់​តាម​កាយវិការរបស់​ទន្សោង​គោព្រៃ​មើលទៅ​គួរឱ្យ​កោតសរសើរ ក្រៃលែង ។ ទេព កោសល្យ ​របស់​ អ្នករាំ​ប្រុស​ស្រី​ដែល​ដើរតួ​ជា​ទន្សោង​ញី​ឈ្មោល​សិ្ថ​ត​នៅត្រង់ចំណុច​ មួយទៀត គឺ​ការ​រាំ​ស៊ីចង្វាក់​គា្ន ក្បាច់​ជើង ក្បាច់​ដៃ ដងខ្លួន​របស់​ពួកគេ​រេ​រាំ​រំ​ពើត​រំពើន​ប្រកបដោយ​ចរិត​ជា​សត្វ​ដែល​កំពុង​ ចែចង់​គ្នាពិតៗ ។ យោង​លើ​ឥរិយាបថ​នេះ យើង​អាច​កត់សម្គាល់ថា អត្ថន័យ​ស៊ីជម្រៅ ឬនិមិត្តរូប ពិតៗរបស់​របាំ​នេះ គឺ​កា​រត​ពូជពង្សវង្ស ត្រកូល​ពី​សំណាក់​អ្នក​ស្រុកភូមិ​ព្រៃភ្នំ​ទាំងនោះ ។ កុំភ្លេចថា​នា​សម័យ​ដើម របាំ​ទន្សោង​នេះ​ជា​ពិធី​ស័ក្តិ​សិ​ទិ្ធ​មួយ​ដែល​ខកខាន​ពុំបាន ។ អ្នកស្រុក​ព្រៃភ្នំ​ត្រូវ​ប្រារព្ធ​ធ្វើ​មុននឹង​ទៅ​បរបាញ់​សត្វ​ក្នុងព្រៃ ។ ជ័យ​ជោគ ឬ​បរាជ័យ​នៃ​ការ​បរបាញ់ គឺ​សិ្ថ​ត​លើ​ដំណើរការ​សម្តែង​បាន ល្អ ឬ​មិនល្អ​នៃ​របាំ​នេះ​ចំ​តែម្តង ។ របាំ​នេះ​គឺជា​តង្វាយ ឬ​ពលិកម្ម​មួយ​ធ្វើឡើង​ចំពោះ​ព្រលឹង​ដូនតា ចាស់​ស្រុក ដើម្បី​ធ្វើការ​បរបាញ់ ​ប្រកបដោយ​ប្រសិទ្ធភាព ។

មួយវិញទៀត អ្នករាំ​ទាំងពីរ​ភេទ​ក៏​តំណាងឱ្យ​ព្រលឹង​ដូនតា ឬក៏​ព្រលឹង​នៃ​សត្វ​ទន្សោង​គោព្រៃ​ផ្ទាល់​តែ ម្តងដែល​តាមរយៈ​របាំ​ដ៏​មានន័យ​ នេះ នឹង​មក​ស​ណិ្ឋ​ត​ក្នុង​ខ្លួន​របស់គេ ។ ដូច​កាយវិការ​ត្រាប់​តាម​ចរិត​សត្វ​របស់​អ្នករាំ​ជាភស្តុតាង​ស្រាប់ ។ កុំ​ភេ្ល​ច​ថា​ក្នុង​ប្រព័ន្ធ​ទស្សនវិជ្ជារ​បស់បង​ប្អួ​ន​ខ្មែរលើ​ដែល​ កើត ចេញពី​ជំនឿ​ជី​វច​ល សត្វ​ទាំងនោះគឺ​តំណាងឱ្យ​បុព្វការី​ជន ។ បុព្វការី​ជន​ជាស​ត្វ ហើយ​សត្វ​ក៏​ជា​បុព្វការី​ជន ។

សរុប ​សេច​កី្ត​មក របាំ​ទន្សោង​គោព្រៃ​ជារ​មតក​វប្បធម៌​ដែលមាន​តម្លៃ​ជាប្រវត្តិសាស្ត្រ​ កាត់ថ្លៃ​មិនបាន ។ របាំ​នេះ​ឆ្លុះ​ប​ញ្ជាំ​ង​ឱ្យឃើញ​នូវ​សម្ព័ន្ធភាព​យ៉ាង​ជិត​សិ្ន​ទ្ធ​រវាង​ សត្វ និង​មនុស្ស ឬ​បរិស្ថាន និង​ជីវភាព​រស់ នៅ​របស់​ម​នុស្សនៅតាម​ព្រៃភ្នំ​ដែល​ភាគច្រើន​ចិញ្ចឹមជីវិត​ ដោយ​ការ​បរបាញ់​សត្វ ។ អត្ថប្រយោជន៍ ​មួយទៀត​ នៃ​ការសិក្សា​របាំ​នេះ គឺ​ជនជាតិខ្មែរ​ព្រៃភ្នំ​សុទ្ធសាធ អី្វ​ដែល​គេ​ហៅថា​មនុស្ស​ភាគតិចដែល​សិ្ថ​ត​ក្នុង​អំបូរ​មន-ខ្មែរ ហើយ​របាំ​នេះ គឺជា​មែកធាង​មួយ​នៃ​ខឿ​វប្បធម៌​ខ្មែរ​យ៉ាង​ប្រាកដ ។ ការបាត់បង់​នូវ​របាំ​នេះ គឺ​ពិតជា​ធ្វើឱ្យ​ភាពសម្បូរ​បែប​នៃ​វប្បធម៌​ខ្មែរ​ស្រុតចុះ​មួយកម្រិត​ ពុំខាន (ម.ត្រា​ណេ) ។