គ្រាន់តែឃើញចំណងជើងនេះភ្លាម អ្នកប្រាកដជាចង់ស្គាល់មនុស្សម្នាក់នោះហើយ។ តើគេជានរណាទៅ? គេជាមនុស្សអាក្រក់ដល់ម្លឹង? ហេតុអ្វីយើងគួរតែនៅឲ្យឆ្ងាយពីគេ?
ម្នាក់នោះអាក្រក់ណាស់។ វាមានកំណើតអាក្រក់តាំងពីពេលចាប់កំណើតពីផ្ទៃម្ដាយមកម្ល៉េះ។ វាចេះកុហកអ្នកដទៃ ពេលខ្លះកុហកទាំងខ្លួនឯងទៀតផង។ គេជាមនុស្សឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយ ស៊ីកន្ទុយ។ មានពេលខ្លះ គេវាខ្ជិលច្រអូសដូចជា ជ្រូកធាត់មួយយ៉ាងអញ្ចឹង!!!
ដូច្នេះហើយ គួរនៅឲ្យឆ្ងាយពីគេ ប្រយ័ត្នឆ្លងអ្វីៗអាក្រក់ទាំងនោះ។
គេម្នាក់នោះ គឺគ្មានអ្វីក្រៅពីធាតុអាក្រក់ដែលនៅក្នុងខ្លួនរបស់អ្នកទេ។ ប្រើកាលណាអ្នកឲ្យធាតុអាក្រក់ទាំងនោះ វាយលុបលើរាងកាយរបស់អ្នក នោះអ្វីៗដែលជាក្ដីសុបិនរបស់អ្នក នឹងរលាយទាំងអស់។ ចូរកុំឲ្យធាតុអាក្រក់ មកលងបន្លាចយើងអី!!!