បញ្ហាដែលនារីគ្រប់រូបមានការព្រួយបារម្ភខ្លាំងបំផុតនោះគឺ ជាតិខ្លាញ់នៅលើភ្លៅដែលធ្វើឱ្យនាង មិនហ៊ានស្លៀកសិចស៊ី ឬមានការអៀនខ្មាស់ជាខ្លាំង។ ប៉ុន្តែ មានវិធីមួយចំនួន ដែលអាចជួយដោះស្រាយបញ្ហាមួយនេះបាន។
តើធ្វើដូចម្តេចដើម្បីសម្រកជាតិខ្លាញ់នៅតំបន់ភ្លៅបានទៅ?
មានបញ្ហាជាច្រើនបានកើតមាន ឡើងដោយសារតែការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងរាងកាយ។ ដូច្នេះ រឿងសំខាន់ អ្នកត្រូវតែរក្សាតុល្យភាពរាងកាយឱ្យបានល្អ។ ខាងក្រោមនេះ ជាគឺជាវិធីងាយៗ ដើម្បីធ្វើឱ្យជើងមានរាងស្រឡូនក្នុងពេល ៣០ថ្ងៃ
ជំហ៊ានទី ១
ចាប់ផ្តើមតមអាហារដែលមានជាតិកាឡូរីច្រើនដូចជា ជាតិខ្លាញ់ និង ស្ករ ជាដើម។ សូមបែរមកទទួលទានអាហារស្រស់ដូចជា ផ្លែឈើ, បន្លែ, គ្រាប់ធញ្ញជាតិ និងសាច់ដែលគ្មានខ្លាញ់វិញ។
ជំហ៊ានទី ២
អ្នកត្រូវធ្វើការហាត់ប្រាណយ៉ាងហោចណាស់ ៣០ ទៅ ៦០ នាទី ក្នុងមួយសប្តាហ៍ឱ្យបាន ៥ថ្ងៃពេញមួយខែ។ ការធ្វើលំហាត់ប្រាណអាចដុតបំផ្លាញ់ជាតិខ្លាញ់ និងបង្កើនល្បឿនដំណើរការសម្រក់ទម្ងន់ជាងការបរិភោគរបបអាហារតែមួយមុខ។ លំហាត់ប្រាណរួមមាន ជិះកង់, រត់តិចៗ … ជាដើេម។
ជំហ៊ានទី ៣
ព្យាយាមអង្គុយបត់ ១៥ ទៅ ៣០នាទីក្នុងមួយថ្ងៃ ហើយមួយសប្តាហ៍ត្រូវធ្វើ ៣ដង អនុវត្តឱ្យបានមួយខែអ្នកនឹងទទួលបានផលយ៉ាងល្អប្រសើរ។ ការអង្គុយបត់ជើង និងធ្វើលំហាត់ប្រាណដកដង្ហើម ជាវីធីដ៏ល្អបំផុតសម្រាប់កម្ចាត់ជាតិខ្លាញ់ត្រង់ភ្លៅ។
ជំហ៊ានទី ៤
ឈរដាក់ជើងទឹមគ្នាឱ្យស្របនឹងត្រគាក រួចបោះជើងស្តាំទៅខាងមុខ ហើយបន្ទន់ជង្គង់បន្តិចដើម្បីផ្ទេរទម្ងន់ទៅតាម។ បន្ទាប់មកប្រើកំលាំងជើងខាងស្តាំរុញមកទីតាំងដើមវិញ (ធ្វើបែបនេះឱ្យបាន ១៥ ទៅ ២០នាទី)។ ប្រសិនបើជង្គង់របស់អ្នកមានបញ្ហា សូមបោះជំហ៊ានមកក្រោយវិញ ហើយដៃម្ខាងត្រូវលើកដុំដែកទាំងសងខាង។ ធ្វើយ៉ាងនេះដើម្បីដាក់សម្ពាធទៅលើភ្លៅ និងបណ្តេញជាតិខ្លាញ់ចេញពីភ្លៅឱ្យអស់។
ជំហានទី ៥
ព្យាយាមដើរឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ការដើរ ឬក៏ការឡើងជណ្តើរជាដំណោះស្រាយដ៏ល្អមួយដែលអាចជួយកម្ចាត់ខ្លាញ់ចេញពីតំបន់ភ្លៅ និងធ្វើឱ្យជើងស្រលូនស្អាត។
ផ្ដល់សិទ្ធដោយ៖ មង្គលការ