បញ្ហាក្លៀកខ្មៅជាបញ្ហាស្បែកធ្ងន់ធ្ងរដែលកើតមានចំពោះមនុស្សស្រី ៧នាក់ក្នុងចំណោម ១០នាក់។ វាបានធ្វើឱ្យមនុស្សស្រីមិនហ៊ានពាក់អាវវាលក្លៀកក្នុងឱកាសពិសេសៗ។ បញ្ហាក្លៀកខ្មៅជាបញ្ហាគួរឱ្យអៀនខ្មាស់មួយ។ ការប្រើក្រមួន ឡាម ទឹកអប់…បណ្តាលឱ្យក្លៀកខ្មៅ។
បញ្ហា ក្លៀកខ្មៅនេះពិតជាពិបាកនឹងបំបាត់ ហើយការប្រើសារធាតុគីមីដើម្បីកម្ចាត់បញ្ហាអាចបណ្តាលឱ្យជួបប្រទះនឹងបញ្ហាដែលមិនគួរឱ្យចង់បាន។សំណាងល្អ មានឱសថធម្មជាតិជាច្រើនដែលអាចប្រើធ្វើឱ្យក្លៀកខ្មៅប្រែជាស។ កុំបារម្ភ! សារធាតុផ្សំទាំងនេះមានសុវត្ថិភាព សមត្ថភាព និងប្រសិទ្ធភាពខ្ពស់។ ហើយពួកវាក៏មិនបំផ្លាញស្បែកដែលងាយនឹងប្រតិកម្មផងដែរ។
ការប្រើប្រាស់ឱសថធម្មជាតិឱ្យបានត្រឹមត្រូវអាចជួយកម្ចាត់កោសិកាស្បែកងាប់ និងជួយឱ្យក្លៀកសយ៉ាងមានប្រសិទ្ធភាព។ តែទោះបីជាយ៉ាងណា អ្នកនឹងត្រូវតែប្រាកដថា ប្រើកញ្ចប់ឱសថទាំងនេះឱ្យបានទៀងទាត់។កញ្ចប់នៃសារធាតុធម្មជាតិមួយចំនួនមានប្រសិទ្ធភាពមិនគួរឱ្យជឿ ក្នុងការធ្វើឱ្យក្លៀកខ្មៅប្រែជាស។ខាងក្រោមនេះនឹងបង្ហាញពីរូបមន្តធម្មជាតិ ៥យ៉ាងដែលនឹងជួយឱ្យអ្នកទទួលបានលទ្ធផលចង់បានដូចបំណង៖
១. ក្រូចឆ្មា និងទឹកដោះគោជូរ
- លាយទឹកដោះគោជូរជាមួយនឹងទឹកក្រូចឆ្មាស្រស់ច្របាច់រួច ១ស្លាបព្រាបាយ។
- លាបលើក្លៀកខ្មៅ
- ម៉ាស្សាថ្នមៗត្រង់តំបន់ស្បែកខ្មៅរយៈពេលពី ១៥-២០នាទី
- លាងសម្អាតវាចេញនឹងទឹកក្តៅឧណ្ឌៗ រួចជូតឱ្យស្ងួត។
សារធាតុកម្ចាត់ជាតិពណ៌ក្នុងទឹកក្រូចឆ្មាផ្សំជាមួយនឹងអាស៊ីតឡាក់ទិចក្នុងទឹកដោះគោជូរ នឹងជួយកម្ចាត់កោសិកាស្បែកងាប់ និងធ្វើឱ្យក្លៀកសយ៉ាងមានប្រសិទ្ធភាព។
២. សំបកក្រូច និងទឹកផ្កាកុលាប
- យកសំបកក្រូចដាក់ហាលឱ្យស្ងួតក្រោមកម្តៅថ្ងៃរយៈពេល ២-៣ម៉ោង
- កិនសំបកក្រូចឱ្យម៉ត់
- យកទឹកផ្កាកុលាប ២ស្លាបព្រាបាយលាយជាមួយនឹងសំបកក្រូចម៉ត់
- លាបវាលើក្លៀកខ្មៅ
- ម៉ាស្សារយៈពេលពី ១០-១៥នាទី បន្ទាប់មកលាងសម្អាតនឹងទឹកក្តៅឧណ្ឌៗ
ឱសថនេះមានសារៈសំខាន់ក្នុងការជួយកម្ចាត់កោសិកាស្បែកងាប់ចេញពីក្លៀក និងជួយឱ្យក្លៀកស។
៣. ម្សៅសូដា និងទឹក
- យកម្សៅសូដា ៣ស្លាបព្រាបាយលាយជាមួយនឹងទឹក ១ស្លាបព្រាបាយ
- លាយវាចូលគ្នាឱ្យបានសព្វល្អ រួចលាបលើក្លៀក
- រង់ចាំរយៈពេល ១៥-២០នាទី មុនពេលសម្អាតនឹងទឹកត្រជាក់។
ប្រើវាឱ្យបាន ២ដងក្នុង ១សប្តាហ៍ ដើម្បីទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។
៤. ត្រសក់ រមៀត និងក្រូចឆ្មា
- ចម្រាញ់យកទឹកចេញពីត្រសក់ស្រស់
- បន្ថែមរមៀតបន្តិច និងទឹកក្រូចឆ្មា ១ស្លាបព្រាបបាយចូល
- លាបវាលើក្លៀក រួចអង្គុយរង់ចាំរយៈពេលប្រហែលជា ២០-២៥នាទី
- លាងសម្អាតនឹងទឹកក្តៅ ហើយជូតឱ្យស្ងួត។
ឱសថនេះនឹងជួយឱ្យក្លៀកខ្មៅប្រែជាស ហើយក៏ជួយការពារក្លៀកពីការបាត់បង់ជាតិពណ៌ផងដែរ។
៥. ទឹកដោះគោ ទឹកដោះកក និងម្សៅក្រាម
- លាយទឹកដោះគោ ២ស្លាបព្រាបាយជាមួយនឹងទឹកដោះកក និងម្សៅក្រាម ១ស្លាបព្រាបាយ
- លាបវាលើក្លៀក រួចម៉ាស្សាថ្នមៗ។
- លាងសម្អាតវាក្រោយរយៈពេលពី ១៥-២០នាទី។
វីតាមីន និងអាស៊ីតខ្លាញ់ នៅពេលលាយជាមួយនឹងទឹកដោះកក និងម្សៅក្រាម ទឹកដោះគោអាចជួយឱ្យក្លៀកខ្មៅប្រែជាសយ៉ាងឆាប់រហ័ស។
ផ្ដល់សិទ្ធដោយ៖ មង្គលការ