ការបណ្តុះទម្លាប់ប្រចាំថ្ងៃអាចជួយដល់កូនអ្នកតាំងពីតូចរហូតដល់ធំ។ អ្នកគួរតែមានកម្រិតមូលដ្ឋានវិន័យខ្លះៗនៅក្នុងទម្លាប់ទាំងនេះ។ ស្របពេលជាមួយគ្នានេះដែរ ត្រូវប្រាកដថា កូនអ្នករីករាយនឹងកម្រិតសេរីភាពមួយចំនួន។ភាពតឹងរឹងពេកនឹងធ្វើឱ្យក្មេងស្អប់វ័យកុមារ។ ដូចនេះ រក្សាតុល្យភាពឱ្យបានត្រឹមត្រូវ។ វត្ថុបំណងនៃការបណ្តុះទម្លាប់ពិតប្រាកដគឺ ត្រូវឱ្យក្មេងអនុវត្តរាល់កិច្ចការទាំងឡាយឱ្យបានទាន់ពេល និងរីកចម្រើនបានល្អ។ដូច្នេះ ខាងក្រោមជាទម្លាប់ធម្មតាសម្រាប់ក្មេងចន្លោះអាយុ ៥ និង១១ឆ្នាំ៖
- ពេលភ្ញាក់ពីគេង៖ ការភ្ញាក់ពីព្រលឹម ជាទម្លាប់ល្អ។ ដាស់កូនឱ្យភ្ញាក់នៅម៉ោង ៦ព្រឹក។ ប៉ុន្តែ ត្រូវឱ្យកូនគេងឱ្យបានគ្រប់គ្រាន់។
- ដុសធ្មេញ៖ ត្រូវប្រញាប់ឱ្យកូនដុសធ្មេញភ្លាម បន្ទាប់ពីភ្ញាក់ពីគេង។ បង្រៀនកូនអ្នកពីអនាម័យមាត់ធ្មេញ។
- លំហាត់ប្រាណ៖ អនុញាតិឱ្យកូនលេង ព្រោះវាដើរតួនាទីជាលំហាត់ប្រាណ។
- ងូតទឹក៖ នៅពេលកូនអ្នកបែកញើសក្រោយពេលលេងរួច យកគាត់ទៅងូតទឹក។ បង្រៀនកូនពីរបៀបរក្សាអនាម័យខ្លួនប្រាណ។
- អាហារពេលព្រឹក៖ បន្ទាប់ពីងូតទឹករួច ឱ្យគេញ៉ាំអាហារសម្បូរទៅដោយប្រូតេអ៊ីនដូចជា ស៊ុតស្ងោរ បន្លែសាឡាដបៃតង និងបន្ទះនំប៉័ង។
- សាលារៀន៖ បញ្ជូនកូនទៅសាលា ហើយរំលឹកគេឱ្យញ៉ាំអាហារថ្ងៃត្រង់ឱ្យបានទាន់ពេល។
- អាហារថ្ងៃត្រង់៖ លើកទឹកចិត្តកូនអ្នក ឱ្យញ៉ាំអាហារថ្ងៃត្រង់នៅម៉ោង ១។ អាហារសម្បូរសារធាតុចិញ្ចឹមនឹងជួយដល់ដំណើរការរៀននៅសាលា។
- លេង៖ ក្រោយពីទៅសាលា អនុញាតិឱ្យកូនអ្នកលេងមួយសន្ទុះជាមួយក្មេងៗដទៃ។
- ពេលចូលគេង៖ ត្រូវឱ្យកូនអ្នកចូលគេងមុនម៉ោង ៩។ ឱ្យគេញ៉ាំអាហារពេលល្ងាចឱ្យហើយ ហើយបណ្តុះទម្លាប់គេឱ្យអានសៀវភៅមុនពេលចូលគេង។
ផ្ដល់សិទ្ធដោយ៖ មង្គលការ