ថ្ងៃនេះមិត្តអ្នកទស្សនាប្រកដជាប្លែកអារម្មណ៍បន្តិចហើយ ជាមួយនឹងការបង្ហាញជូននូវមុខពិសេសគឺ”បង្គាញាត់មឹកចំហុយ” មានឳរសជាតិឈ្ងុញឆ្ញាញ់ ទាំងសម្រាប់ជួបជុំគ្រួសារ និងដំណើរកំសាន្ត។ នៅចាំអីទៀត, សាកល្បងអនុវត្តទាំងអស់គ្នាដូចខាងក្រោម៖
Advertisement
គ្រឿងផ្ស៖
- មឹក ២៥០ក្រាម ធ្វើឲ្យស្អាត
- បង្គា ២០០ក្រាម យកក្បាលសំបកចេញ
- ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាបាយ
- ខ្ទឹមស ២កំពឹស ចិញ្ច្រាំ
- ម្ទេស ដាក់តាមចំណូលចិត្ត
វិធីធ្វើ៖
- ដំបូងយកបង្គាញាត់ចូលទៅក្នុងមឹក រួចហើយយកកាំបិតឆូតវាទាំងសងខាងប្រហែល ២-៣កាំបិត ធ្វើដូចនេះរហូតទាល់តែអស់។
- យកឆ្នាំងដាក់ដាំទឹកឲ្យពុះ បន្ទាប់មកយកមឹកដែលញាត់បង្គារួចមកដាក់ចំហុយឲ្យឆ្អិន។
- យកចានមួយមកផ្សំគ្រឿងធ្វើទឹកត្រីមាន ខ្ទឹមស, ស្ករស, ទឹកក្រូចឆ្មា និងម្ទេស កូរចូលគ្នាឲ្យរលាយសព្វ រួចយកទៅស្រោចលើមឹកចំហុយជាការស្រេច៕