នៅពេលអ្នកឃើញភាពលូតលាស់របស់កូនតូចពីមួយថ្ងៃទៅមួយថ្ងៃ អ្នកតែងតែមានការប្រុងប្រយ័ត្នច្រើនឡើងចំពោះអាហារដែលអ្នកជ្រើសរើសឱ្យកូនរបស់អ្នក។ ទារកក្រោមអាយុ ១ខួបពិតជាសំខាន់ណាស់ វាជាពេលដែលត្រូវទទួលទានអាហារសុខភាពឱ្យបានល្អ។ នៅពេលកូនរបស់អ្នកកំពុងរៀនញ៉ាំអាហាររឹងៗ គេតែងតែមានភាពសកម្មច្រើន។ អ្នកគួរចងចាំថា ជីវិតពិតជាសំខាន់ ដូច្នេះអ្នកត្រូវដឹងឱ្យបានច្រើនទាក់ទងនឹងអាហារផ្សេងៗដែលល្អចំពោះកូនតូចរបស់អ្នក ជាពិសេសនៅពេលគេមានអាយុក្រោម ១ខួប។
សារធាតុចិញ្ចឹមល្អៗបានផ្តល់ឱ្យកូនរបស់អ្នក ដើម្បីលូតលាស់ និងមានសុខភាពល្អ។ វាក៏បានផ្តល់នូវថាមពលដល់ក្មេង ជួយឱ្យគេអាចរៀនចាប់កាន់របស់បានយ៉ាងងាយ។ដូចនេះខាងក្រោមនេះនឹងបង្ហាញពីប្រភេទអាហារសម្បូរសារធាតុចិញ្ចឹមដែលសំខាន់ចំពោះទារក៖
ផ្លែបឺរី
នេះជាអាហារដ៏សំខាន់មួយ ដែលអ្នកគួរឱ្យទារកទទួលទាន ព្រោះវាមានពណ៌ស្អាត ហើយក្មេងនឹងស្រឡាញ់ចូលចិត្តរសជាតិរបស់វា។ ហាន់ ឬបេះសាច់ផ្លែបឺរីតូចៗ ឬកិនវាឱ្យម៉ត់ រួចប៉ាតលើនំប៉័ង។
ត្រីសាល់ម៉ុង
អាស៊ីតអូមេហ្គា-៣ពិតជាសំខាន់ចំពោះការបង្កើតភាពយល់ដឹងរបស់ទារក ដែលអាចរកបាននៅក្នុងត្រីសាល់ម៉ុង។ កិនសាច់ត្រីឱ្យម៉ត់ ហើយបញ្ចុកក្មេងយ៉ាងហោចណាស់ឱ្យបាន ១ម្តងក្នុង ១សប្តាហ៍។
ខ្ទឹមបារាំង និងខ្ទឹមស
អ្នកគួរឱ្យទារកបានទទួលទានខ្ទឹមបារាំង និងខ្ទឹមស។ វាជាអាហារជម្រើសដ៏ល្អ ដែលអ្នកត្រូវបញ្ចុកទារកមុនគេអាយុ ១ខួប។
ស្លឹកបន្លែបៃតង
សូមឱ្យកូនរបស់អ្នកបានភ្លក់រសជាតិស្ពៃខ្មៅ, ស្ពៃក្តោប និងស្ពៃស។ វាជាអាហារដ៏ប្រសើរបំផុតសម្រាប់ទារក ដែលចាប់ផ្តើមចេះទទួលទានអាហាររឹង។
គ្រាប់ធញ្ញជាតិ
វាជាអាហារសម្បូរទៅដោយជាតិសរសៃ។ សាកល្បងគ្រាប់ធញ្ញជាតិដូចជា ស្រូវអូក ស្រូវសម្រូប ឬគ្រាប់ធញ្ញជាតិផ្សេងៗទៀត ឱ្យកូនអ្នកទទួលទាន។
ស៊ុត
គ្រាន់តែច្របល់ស៊ុតជាមួយនឹងបន្លែកិនរួច ហើយបញ្ចុកកូនតូចរបស់អ្នក។
សណ្តែកដី
អ្នកត្រូវប្រុងប្រយ័ត្នចំពោះអាហារនេះ ព្រោះក្មេងមួយចំនួនអាចអាឡាក់ហ្ស៊ីនឹងសណ្តែកដី។ ដូច្នេះ ចាប់ផ្តើមឱ្យកូនតូចទទួលទានបឺរសណ្តែកដីប៉ាតលើនំប៉័ង។
ផ្ដល់សិទ្ធដោយ៖ មង្គលការ