បញ្ហាស្នាមអុចខ្មៅ និងស្នាមជាំកើតឡើងដោយសារកត្តាផ្សេងៗជាច្រើនដូចជា ការមានផ្ទៃពោះ ការត្រូវនឹងកម្តៅថ្ងៃខ្លាំង ភាពចាស់ និងតំណរពូជ។ ជួលកាល វាកាន់តែខ្មៅ និងធំឡើងដោយពេល។
ថ្មីៗនេះ គេបានរកឃើញសមាសធាតុផ្សំមួយដ៏មានប្រសិទ្ធិភាព អាចជួយកម្ចាត់បញ្ហាស្នាមជាំលើស្បែកបានយ៉ាងឆាប់រហ័ស។ វាជាសមាសធាតុផ្សំពីធម្មជាតិ មិនប៉ះពាល់ដល់សុខភាព។
ធាតុផ្សំ៖
- ទឹកឃ្មុំ ១ស្លាបព្រាបាយ
- ម្សៅអាវ័ន ឬស្រូវអូក ២ស្លាបព្រាបាយ
- ទឹកដោះគោ
ការណែនាំ៖
លាយសមាសធាតុផ្សំទាំងអស់ចូលគ្នាឱ្យបានសព្វល្អ។ លាងសម្អាតផ្ទៃមុខជាមុនសិន មុនពេលលាប។ រង់ចាំរយៈពេលប្រហែល ៣០នាទី។ បន្ទាប់មកលាងសម្អាតវាចេញនឹងទឹកក្តៅអ៊ុនៗ។ បើបានប្រើវានៅពេលយប់ កាន់តែល្អ។
សារធាតុដែលត្រូវបានគេរកឃើញនៅក្នុងម្សៅអាវ័ន មានប្រសិទ្ធិភាពជួយឱ្យស្បែកសបែបធម្មជាតិ និងប្រើដើម្បីបំបាត់ស្នាមជាំ និងអាចម៌រុយលើផ្ទៃមុខ។
វិធីការពារពីស្នាមអុចខ្មៅ
ត្រូវចៀសវាងពីការត្រូវនឹងកម្តៅថ្ងៃតាមដែលអ្នកអាចធ្វើបាន។ ហើយត្រូវប្រាកដថា អ្នកពាក់មួក និងវ៉ែនតាការពារពន្លឺថ្ងៃ និងមិនត្រូវចេញទៅខាងក្រៅផ្ទះ ដោយមិនបានប្រើក្រែមការពារកម្តៅថ្ងៃ ជាពិសេសក្នុងរដូវក្តៅ។ទទួលទានផ្លែឈើ បន្លែ និងសាច់ត្រីឱ្យបានច្រើនដោយផឹកទឹកឱ្យបានពី ៦-៨កែវឱ្យបានទៀងទាត់ក្នុង ១ថ្ងៃ។
ផ្ដល់សិទ្ធដោយ៖ មង្គលការ