បើទោះបីជាមនុស្សជាច្រើនមិនបានដឹងពីអត្ថប្រយោជន៍របស់វាក៏ដោយ ទឹកអង្ករ ជាភេសជ្ជៈជំនួយសុខភាពបំផុត ពោរពេញទៅដោយសារធាតុចិញ្ចឹម។ អ្នកនឹងមានការភ្ញាក់ផ្អើលពីអត្ថប្រយោជន៍នៃភេសជ្ជៈត្រឹមតែ ១កែវក្នុង ១ថ្ងៃមួយនេះ។ វាអាចផ្តល់ថាមពលបន្ថែម ជួយព្យាបាលបញ្ហាទល់លាមក និងការពារពីជំងឺមហារីក។ រូបមន្តអាស៊ីបុរាណមួយនេះមានរយៈពេលអស់ជាច្រើនឆ្នាំ ងាយស្រួលធ្វើ និងធូរថ្លៃបំផុត។
តើទឹកអង្ករជាអ្វី ហើយអ្នកអាចធ្វើវាបានដោយវិធីណា?
ទឹកអង្ករអាចយកបានពីទឹកត្រាំអង្ករ មុននឹងយកទៅដាំ ឬទឹកបាយក្រោយពេលដាំឆ្អិនរួច។
ទឹកបាយមានផ្ទុកនូវអាស៊ីតអាមីណូ និងសារធាតុខនិជ។ បើអ្នកបានផឹកវាភ្លាមពិតជាល្អបំផុត។ អ្នកអាចរក្សាទុកវាក្នុងទឹកកកបានរយៈពេលពី ២-៣ថ្ងៃ។
អត្ថប្រយោជន៍នៃសម្រស់បានពីទឹកអង្ករ៖
អង្ករ ជាប្រភពដ៏សំខាន់នៃវីតាមីន និងសារធាតុខនិជផ្សេងៗជាច្រើន ជាពិសេសវីតាមីន B។យោងតាម WebMD បានឱ្យដឹងថា វីតាមីន B សំខាន់ចំពោះមុខងារកោសិកាស្បែក។ស្ត្រីជាច្រើនប្រើទឹកបាយលាងសម្អាតផ្ទៃមុខ និងសក់។ ស្ត្រីចិន និងឥណ្ឌាមានសក់វែងខ្មៅ ដោយសារប្រើទឹកលាងអង្ករ។ ស្ត្រីអាស៊ីជាច្រើនមិនស្កូវសក់ រហូតដល់ពួកនាងមានអាយុ ៩០។
ជំនួយសុខភាពរាងកាយ៖
ទឹកអង្ករ ជាប្រភពនៃសារធាតុកាបូហៃដ្រាត។ វាអាចផ្តល់ថាមពលខ្លាំងក្លា ក្រោយពេលទទួលទានវារួច។ វាមានផ្ទុកនូវបរិមាណជាតិសរសៃខ្ពស់ ជួយការពារពីជំងឺទល់លាមក។ ហើយវត្តមាននៃសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារពីជំងឺមហារីក និងការខូចស្បែកបណ្តាលមកពីត្រូវកម្តៅថ្ងៃ។ដោយសារទឹកអង្ករគ្មានជាតិកូឡេស្តេរ៉ុល និងកម្រិតសូដ្យូមទាប វាមិនប៉ះពាល់ដល់ទម្ងន់ ឬបេះដូងឡើយ។ វាមានតែជួយសម្រកគីឡូ។ វាសក្តិសមសម្រាប់អ្នកលើសឈាម។
ទឹកអង្ករក៏ល្អបំផុតសម្រាប់ទារកផងដែរ។ អ្នកម្តាយជាច្រើនអាចលាយទឹកអង្ករក្នុងទឹកងូតរបស់ទារក ដើម្បីព្យាបាលបញ្ហារោលកន្ទួលស្បែក។ វាជួយបំបាត់ជំងឺគ្រុនក្តៅ រាក និងទារកកើតបញ្ហាក្រពះពោះវៀន។ ទារកអាចផឹកវាឱ្យបាន ៣០មល ជារៀងរាល់ ៥ម៉ោងម្តងរហូតដល់អាការៈបានធូរស្បើយ។
ផ្ដល់សិទ្ធដោយ៖ មង្គលការ