តើអ្នកណាខ្លះមិនចង់បានក្បាលពោះរាបស្មើ? មនុស្សគ្រប់រូបប្រាថ្នាចង់បានវា។ មនុស្សជាច្រើនព្យាយាមប្រើវិធីផ្សេងៗជាច្រើន និងតមអាហារដើម្បីសម្រកខ្លាញ់ក្បាលពោះ ប៉ុន្តែទីបំផុតលទ្ធផលមិនបានដូចបំណងឡើយ។ប្រសិនបើអ្នកមួម៉ៅនឹងបញ្ហាខ្លាញ់ក្បាលពោះ អ្នកត្រូវពិនិត្យមើលអាហារប្រចាំថ្ងៃរបស់អ្នក។ ព្រោះអ្នកអាចនៅតែទទួលទានប្រភេទអាហារដែលត្រូវចៀសវាងដដែល។ដើម្បីជួយឱ្យក្បាលពោះអ្នករាបស្មើ អ្នកត្រូវដឹងថា អាហារណាគួរទទួលទាន និងអាហារណាមិនគួរទទួលទាន៖
១. មិនត្រូវទទួលទានអាហារផលិតផលទឹកដោះគោ
យើងប្រាកដជាដឹងហើយថា ទឹកដោះគោជាភេសជ្ជៈជំនួយសុខភាព។ ទោះបីជាយ៉ាងណា បើសិនអ្នកចង់បានក្បាលពោះរាបស្មើ ត្រូវបញ្ឈប់ការទទួលទានទឹកដោះគោ ឬកាត់បន្ថយការទទួលទាន។ ការទទួលទានទឹកដោះគោអាចបណ្តាលឱ្យហើមពោះ។ បើអ្នកពិតជាចូលចិត្តផលិតផលទឹកដោះគោ អ្នកអាចញ៉ាំទឹកដោះគោជូរជំនួសវិញ។
២. ចៀសវាងកាហ្វេ ជាតិស្រវឹង ស្ករស និងអាហារកែច្នៃ
ការបញ្ឈប់ការទទួលទានកាហ្វេ ជាតិស្រវឹងជាចំណុចមួយសំខាន់ណាស់ក្នុងការជួយកម្ចាត់ខ្លាញ់ក្បាលពោះ។ ជាតិស្ករនឹងកាត់បន្ថយការរំលាយជាតិខ្លាញ់។ អាហារកែច្នៃមានតែធ្វើឱ្យក្បាលពោះកាន់តែមានជាតិខ្លាញ់។
៣. ប្រើអំបិលឱ្យបានតិចបំផុត
អំបិលផ្តល់រសជាតិឱ្យអាហារ ធ្វើឱ្យអាហារមានរសជាតិឆ្ងាញ់។ តែតើអ្នកដឹងទេថា ការញ៉ាំអំបិលច្រើនពេកអាចបណ្តាលឱ្យរាងកាយខ្សោះជាតិទឹក ធ្វើឱ្យក្បាលពោះអ្នកពិបាកនឹងស្រក។
៤. ហាមញ៉ាំម្ទេស
ការទទួលទានម្ទេសបណ្តាលឱ្យមានបញ្ហាការរំលាយអាហារ ធ្វើឱ្យជាតិខ្លាញ់ក្បាលពោះកើនឡើង។
៥. កាត់បន្ថយការទទួលទានអាហារផ្ទុកសារធាតុកាបូហៃដ្រាត
សារធាតុកាបូហៃដ្រាត ជាឧបសគ្គដល់ការរំលាយជាតិខ្លាញ់។ គួរចៀសវាងការទទួលទាននំប៉័ង ផាស្តា និងអាហារផ្អែម គួរជ្រើសរើសអាហារណាដែលសម្បូរជាតិប្រូតេអ៊ីន។
៦. ញ៉ាំផ្លែឈើឱ្យបានច្រើន
ផ្លែឈើជាអាហារសុខភាព។ អ្នកអាចញ៉ាំវាបានតាមចិត្ត។ តែទោះជាយ៉ាងណា អ្នកនៅតែត្រូវការរើសផ្លែឈើដោយប្រុងប្រយ័ត្ន។ ផ្លែឈើដែលមានផ្ទុកជាតិហ្វ្លុយអរដូចជា ផ្លែប៉េស និងផ្លែប៉ោមអាចធ្វើឱ្យខ្សោយប្រព័ន្ធរំលាយអាហារ។
ផ្ដល់សិទ្ធដោយ៖ មង្គលការ