បញ្ហាស្បែកជ្រីវជ្រួញ និងយារធ្លាក់ជាសុបិន្តអាក្រក់របស់មនុស្សស្រីគ្រប់រូប។ ដើម្បីការពារ និងកាត់បន្ថយបញ្ហានេះបាន ស្ត្រីសម្រេចចិត្តប្រើផលិតផលថ្លៃៗ និងការព្យាបាលរយៈពេលយូរ ប៉ុន្តែលទ្ធផលធ្វើឱ្យអាការៈកាន់តែធ្ងន់ធ្ងរឡើង។ សំណាងល្អ អ្នកនៅមានម៉ាស់បិតមុខធម្មជាតិ ដែលធ្វើឱ្យសម្រស់អ្នកក្មេងត្រឹមរយៈពេល ៥នាទី។ម៉ាស់បិតមុខនេះងាយស្រួលធ្វើ ហើយត្រូវការសមាសធាតុផ្សំធម្មជាតិត្រឹមតែ ២មុខប៉ុណ្ណោះ។
ធាតុផ្សំ៖
- ស៊ុតស ១គ្រាប់
- ទឹកក្រូចឆ្មា ១/២ស្លាបព្រាកាហ្វេ។
ការណែនាំ
ដាក់ស៊ុតសវៃក្នុងចាន រួចបន្ថែមទឹកក្រូចឆ្មា និងវៃបញ្ចូលគ្នាឱ្យបានសព្វល្អ។លាងសម្អាតផ្ទៃមុខ និងកឱ្យបានស្អាត បន្ទាប់មកប្រើឱសថធម្មជាតិនេះម៉ាស្សាលើផ្ទៃមុខ និងក ហើយរង់ចាំរយៈពេលពី ១០-១៥នាទីមុនពេលលាងសម្អាតចេញនឹងទឹកក្តៅអ៊ុនៗ។ ជាចុងក្រោយ ផ្តល់ក្រែមសំណើមលើផ្ទៃមុខរបស់អ្នក។ គេងឱ្យបានលក់ស្រួលពេញមួយយប់(៧-៨ម៉ោង)។
ផ្ដល់សិទ្ធដោយ៖ មង្គលការ