ស្បែកមុខស្រស់ថ្លា គឺជាក្តីសុបិន្តរបស់ស្ត្រីគ្រប់រូប ប៉ុន្តែការកើតមានមុនក្បាលខ្មៅ ឬមុនក្បាលសនឹងធ្វើឱ្យសម្រស់របស់ពួកគេប្រែទៅជាអាប់រស្មីទៅវិញ។តើហេតុអ្វីបានជាកើតមានមុនទាំងនេះនៅលើផ្ទៃមុខ? ជាការពិតណាស់ ការកកស្ទះរន្ធរោមមិនអាចបញ្ចេញខ្លាញ់ ឬប្រេងបាន។
ការមិនបានសម្អាតសារធាតុកខ្វក់ចេញពីផ្ទៃមុខសុទ្ធតែជាមូលហេតុចម្បង។មិនត្រឹមតែប៉ុណ្ណោះ ការបញ្ចេញសារធាតុ Sebum លើសកម្រិត ការផ្លាស់ប្តូរអ័រម៉ូនសម្រាប់ក្មេងស្រីវ័យជំទង់ ការមានផ្ទៃពោះ និងការអស់រដូវ ការបរិភោគអាហារបំពង ឬចៀន ដែលសម្បូរទៅដោយខ្លាញ់ច្រើន ការប្រើផលិតផលកែសម្ផស្ស ដែលគ្មានគុណភាពក៏ជាកត្តារួមចំណែកដ៏ធំ ធ្វើឱ្យកើតមានបញ្ហាទាំងនេះផងដែរ។ហេតុនេះហើយ មង្គលការ សូមបង្ហាញពីវីធីមួយចំនួន ដែលអាចកម្ចាត់មុនក្បាលខ្មៅបានយ៉ាងរហ័សទាន់ចិត្ត ហើយអាចប្រើបានគ្រប់មនុស្សទាំងបុរស ស្ត្រី និងក្មេងជំទង់។
ជំហ៊ានទី ១៖
- អំបិល
- ថ្នាំដុសធ្មេញ
- ច្រាស់ដុសធ្មេញចាស់
– ដាក់ថ្នាំដុសធ្មេញបន្តិចលាយជាមួយនឹងអំបិលបន្តិច រួចច្របល់បញ្ចូលគ្នាឱ្យសព្វ។
– បន្ទាប់មកយកច្រាស់ដុសធ្មេញចាស់ ផ្តិតយកល្បាយនេះ ហើយម៉ាស្សានៅលើច្រមុះ ឬផ្ទៃមុខដែលកើតមុនឱ្យបាន ២នាទី។
– លាងសម្អាតជាមួយនឹងទឹកធម្មតាថ្មមៗ
ជំហ៊ានទី ២ ៖
- ក្រណាត់ស្អាត
- ទឹកក្តៅឧណ្ឌៗ
– យកក្រណាត់ជ្រលក់ក្នុងទឹកក្តៅ
– ពូតឲ្យអស់ទឹក រួចស្អំនៅលើច្រមុះឲ្យបាន ១៥ វិនាទី។
– អនុវត្តដដែលឲ្យបាន ២ដង។
ជំហ៊ានទី ៣៖
- ទឹកដោះគោជូរ (Yogurt)
- ដីឥដ្ឋ
– លាយដីឥដ្ឋ ១ ភាគ ៤ ក្នុងមួយស្លាបព្រា ជាមួយនឹងទឹកដោះគោជូរ ២ ភាគ ៥ ក្នុងមួយស្លាបព្រា។
– បន្ទាប់មកលាបនៅលើតំបន់ដែលរងនូវផលប៉ះពាល់។
– លាងសម្អាតជាមួយនឹងទឹក បន្ទាប់ពីទុកបាន ១០ នាទី។