វិធីបំបាត់​ស្នាម​ប្រហោង​នៅលើ​ផ្ទៃមុខ​ត្រឹម​រយៈពេល ២សប្តាហ៍

ស្លាកស្នាម​នៅលើ​ផ្ទៃមុខ​ដែល​បន្សល់​ពី​ការត្រូវ​របួស ការវះ​កាត់ ឬកើត​មុន អាច​ធ្វើឱ្យ​អ្នក​បាត់បង់​សម្រស់ និង​មាន​អារម្មណ៍​ខ្មាស់អៀន​យ៉ាង​ខ្លាំង។ ហេតុនេះ​ហើយ​ទើប​ស្ត្រីជា​ច្រើន​ស្វះស្វែងរក​ផលិតផល​នៅតាម​ទីផ្សារ​ ដើម្បី​ដោះស្រាយ​បញ្ហា​មួយនេះ។ តែទោះ​បីជា​យ៉ាង​ណាក៏​ដោយ អ្នកអាច​កែច្នៃ​ក្រែម​ពី​ធម្មជាតិ មាន​ប្រសិទ្ធភាព​អស្ចារ្យ​ក្នុងការ​កម្ចាត់​ស្នាមមុន​ក្នុងរយៈពេល​មិន​ដល់ ២សប្តាហ៍ផង។

Advertisement

គ្រឿងផ្សំ៖

  • បឺរ ១/៤ ក្នុងមួយស្លាបព្រាបាយ (ផ្លែបឺរស្រស់)
  • ប្រេងអូលីវ ១/៤ ក្នុងមួយស្លាបព្រាបាយ
  • ទឹកឃ្មុំ​មួយស្លាបព្រាបាយ
  • ប្រេងផ្កាឡាវេនឌ័រ ៣-៤ ដំណក់

វិធីធ្វើ៖

  • ដាក់បឺរនៅលើភ្លើង​ក្នុង​កម្រិត​តិចៗ​ឱ្យរលាយ ហើយ​បន្ថែម​ប្រេង​អូលីវ​ចូល
  • បន្ថែម​ទឹក​ឃ្មុំ​មួយ​ស្លាបព្រាបាយ និង​ប្រេង​ឡាវេនឌ័រ 3-4 ដំណក់
  • ចុងក្រោយលើក​ល្បាយនេះ​ចុះទុកឱ្យ​ត្រជាក់ ហើយ​យក​ទៅដាក់​នៅ​ក្នុង​ទូរទឹកក​រយៈពេល​ពី ១៥ ទៅ ២០នាទី
  • ច្រកចូលទៅ​ក្នុង​ក្រឡមួយ និង​បិទ​គម្រប​ឱ្យជិត
  • ពេល​នេះអ្នក​អាច​ប្រើក្រែម​ដើម្បី​ព្យាបាល​មុខ​ស្លាក​ស្នាម​យ៉ាង​ងាយ​

របៀបប្រើ៖

  • ប្រើវា​ជា​រៀង​រាល់​ព្រឹក និង​ពេល​ល្ងាច
  • ល្បាយ​មួយ​ប្រភេទនេះ​មិនត្រឹម​តែធំ​ក្លិន​ក្រអូប​នោះទេ ថែម​ទាំង​ធ្វើឱ្យ​ស្បែក​រលាង​ស្អាត​ក្នុង​រយៈពេល ២សប្តាហ៍​ថែមទៀត