ចង់​ឱ្យ​ធ្មេញស​ស្អាត​ឆាប់រហ័សមានរូបមន្តទឹកខ្ពុរមាត់ធម្មជាតិមួយប្រភេទ

មាន​ផលិតផល​ជាច្រើន​ធានា​ជួយឱ្យ​ធ្មេញ​ស ១០០% ប៉ុន្តែ​វា​កម្រនឹង​មាន​ប្រសិទ្ធិភាព ហើយ​មាន​តម្លៃ​ថ្លៃ​ណាស់​។ សំណាង​ល្អ នៅមាន​ផលិតផល​ធម្មជាតិ​មួយ​ប្រភេទ​ធ្វើឱ្យ​ធ្មេញ​ស​ចម្រាញ់​ចេញពី​ផ្លែប៉ោម និង​មាន​ប្រសិទ្ធិភាព​កម្ចាត់​បញ្ហា​ធ្មេញ​លឿង​។ ឱសថ​នេះ​មាន​ផ្ទុក​អង់ស៊ីម សារធាតុ​ខនិជ និង​វីតាមីន​ជាច្រើន អាច​ជួយ​កម្ចាត់​ស្នាម​ប្រឡាក់​ជាប់​ធ្មេញ និង​បាក់តេរី​ក្នុង​មាត់​របស់​អ្នក​។

តើ​ទឹកខ្មេះ​ប៉ោម​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​មាត់​ធ្មេញ​របស់​អ្នក​?

ទឹកខ្មេះ​ប៉ោម ជា​សារធាតុ​កម្ចាត់​មេរោគ កម្ចាត់​ស្នាម​ប្រឡាក់​ជាប់​ធ្មេញ ធ្វើឱ្យ​ធ្មេញ​ស និង​សម្លាប់​រាល់​បាក់តេរី​ទាំងអស់​ក្នុង​មាត់​របស់​អ្នក​។ ប្រើ​ទឹកខ្មេះ​ប៉ោម​លាយ​ទឹក និង​ខ្ពុរមាត់​ជារៀងរាល់ព្រឹក ដើម្បី​ធ្វើឱ្យ​ធ្មេញ​ស ការពារពី​បញ្ហា​ផ្សេងៗ​។

មុនពេល​ប្រើ​ត្រូវ​ក្រឡុក​ដប​ជាមុនសិន ព្រោះ​សមាសធាតុ​តែងតែ​កក​នៅ​បាត​ក្រោម​នៃ​ដប​។ ហាម​ប្រើ​វា​ច្រើនជាង​ម្តង​ក្នុង ១ថ្ងៃ​។