ចៃលើក្បាលបង្កការឆ្លងមេរោគខ្លាំងបំផុត ហើយការកម្ចាត់ចៃលើក្បាល ជាកិច្ចការមួយពិបាកបំផុត។ ប្រសិនបើអ្នកមិនកម្ចាត់ចៃឱ្យអស់ពីលើក្បាលឱ្យបានឆាប់ទេ បញ្ហាជ្រុះសក់នឹងកើតមានឡើង។ បញ្ហាកើតអង្គែលើស្បែកក្បាលធ្វើឱ្យចៃកាន់តែច្រើនឡើង។ យើងមានប្រភេទសាប៊ូកក់សក់ផ្សេងៗអាចជួយកម្ចាត់ចៃ តែទោះបីជាយ៉ាងណា មានមួយចំនួនប៉ុណ្ណោះដែលមានប្រសិទ្ធិភាព។
វិធីកម្ចាត់ចៃឱ្យអស់ពីលើសក់ក្បាល
- វិធីកម្ចាត់ចៃដ៏ល្អបំផុតគឺ ប្រើសាប៊ូកម្ចាត់ចៃ និងកក់ស្បែកសក់របស់អ្នកឱ្យបានត្រឹមត្រូវ។
- ឧស្សាហ៍ប្រើស្និតសិតចៃឱ្យបានទៀងទាត់។
- ដើម្បីកម្ចាត់ចៃ អ្នកអាចប្រើប្រេងអូលីវ។ វាអាចជួយសម្លាប់ចៃបាន។
- គ្របក្បាលឱ្យជិតជានិច្ច ប្រសិនបើអ្នកនៅក្បែរអ្នកមានចៃ។
វត្តមានរបស់ចៃកើតឡើងដោយសារខ្វះអុកស៊ីសែន។ អ្នកគួររក្សាអនាម័យ និងលាងសម្អាតស្បែកក្បាលរបស់អ្នកក្រោយរយៈពេលរៀងរាល់ ២ថ្ងៃម្តង។ ចៃពិតជាបង្កការគ្រោះថ្នាក់ខ្លាំងបំផុត ជាពិសេសក្មេងៗ។ បើសិនអ្នកមិនអើពើ និងមិនថែរក្សាស្បែកក្បាលឱ្យបានល្អទេ វាអាចបណ្តាលឱ្យកើតពងបែកលើស្បែកក្បាលរបស់អ្នក។ ដោយសាររមាស់ស្បែកក្បាល ធ្វើឱ្យអ្នកអេះច្រើន ការឈឺចាប់លើក្បាលចាប់ផ្តើមចេញឈាម ហើយអាការៈនឹងកាន់តែធ្ងន់ធ្ងរឡើង។