កម្ចាត់ភាពជ្រីវជ្រួញ មុន ស្នាម​អុច​ខ្មៅ និង​អាឡាក់ហ្ស៊ី​ស្បែក​ដោយប្រើស្លឹកត្របែក

បញ្ហាស្បែក ជាបញ្ហាទូទៅរបស់មនុស្សប្រុសស្រីគ្រប់វ័យ ទាំង​ការកើត​មុន មុន​ក្បាល​ខ្មៅ ស្នាម​ជាំ ជ្រីវជ្រួញ និង​ស្នាម​អុច​ខ្មៅ។ មនុស្ស​គ្រប់គ្នា​ដែល​ធ្លាប់​ប្រឈមមុខ​នឹង​បញ្ហា​អស់​ទាំងនេះ​ប្រាកដ​ជា​ដឹង​ហើយ​ថា ការទៅ​ព្យាបាល​នៅ​ហាង​កែ​សម្ផស្ស និង​ការប្រើប្រាស់​ផលិតផល​ថែរក្សា​ស្បែក​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ហើយ​ករណី​ច្រើន​ណាស់​ដែល​វា​គ្មាន​ប្រសិទ្ធិភាព ដូច្នេះ​ហេតុអ្វី​មិន​សាកល្បង​ប្រើ​វិធី​ព្យាបាល​តាម​បែប​ធម្មជាតិ​វិញ​ម្តង វា​ទាំង​ផ្តល់​អត្ថប្រយោជន៍​ច្រើន ហើយ​ថែមទាំង​មាន​ប្រសិទ្ធិភាព​ទៀត​ផង។

អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​អត្ថប្រយោជន៍ និង​ភាពអស្ចារ្យ​របស់​ស្លឹក​ត្របែក​ចំពោះ​ស្បែក​អ្នក។ ស្លឹក​ត្របែក​អាច​ជួយ​កម្ចាត់​ភាពជ្រីវជ្រួញ ព្យាបាល​មុន ស្នាម​អុច​ខ្មៅ និង​រលាក​ស្បែក។

កម្ចាត់​ភាពជ្រីវជ្រួញ

វិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា ស្លឹក​ត្របែក​ផ្តល់​អត្ថប្រយោជន៍​ច្រើនជាង​ផ្លែឈើ។ វា​មាន​ផ្ទុកនូវ​សារធាតុ​ប្រឆាំង​ជំងឺ​មហារីក និង​អាច​បំផ្លាញ​ធាតុ​វិទ្យុ​សកម្ម​បាន​ជោគជ័យ​ទាំងស្រុង​នៅក្នុង​រាងកាយ។ ស្លឹក​ត្របែក ជា​ឱសថ​ប្រឆាំង​ភាពជ្រីវជ្រួញ។ ច្រើន​ជាង​នេះ​ទៀត វា​ជួយ​ពង្រឹង​គុណភាព​ស្បែក​បាន​យ៉ាងខ្លាំង។

ព្យាបាល​មុន

តាម​ការចេញ​ផ្សាយពី​ទស្សនាវដ្តី​ឱសថ​ចិន​របស់​អាមេរិច​បាន​ឱ្យ​ដឹង​ថា ស្លឹក​ត្របែក​អាច​ជួយ​កម្ចាត់​មុន​បាន​យ៉ាងពូកែ​សក្តិសិទ្ធិ ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​ខ្លាំង​ប្រឆាំង​បាក់តេរី។

កម្ចាត់​ស្នាម​អុច​ខ្មៅ

ស្លឹក​ត្របែក ជា​ភ្នាក់ងារ​រឹតបន្តឹង​ស្បែក បំបាត់​រោល​កន្ទួល​លើ​ស្បែក និង​សម្លាប់​បាក់តេរី។

ព្យាបាល​បញ្ហា​រលាក​ស្បែក

ស្លឹក​ត្របែក ជា​ឱសថ​ព្យាបាល​ការរលាក ក្រហម​ស្បែក រោល​កន្ទួល​លើ​ស្បែក​យ៉ាងមាន​ប្រសិទ្ធិភាពបំផុត។ លើសពីនេះទៀត វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អាឡាក់ហ្ស៊ី ការពារពី​ការបង្កើត​សារធាតុ​អ៊ីស្តាមីន (សារធាតុ​គីមី​ដែល​ត្រូវបាន​បញ្ចេញពី​ក្នុង​រាងកាយ ជា​ចំណែក​នាំឱ្យ​ប្រតិកម្ម​អាឡាក់ហ្ស៊ី បណ្តាលឱ្យ​កើត​រោល​កន្ទួល កណ្តាស់ ពិបាក​ដក​ដង្ហើម និង​ហើម​ស្បែក)។

វិធី​ព្យាបាល​បញ្ហា​រលាក​ស្បែក

ចំពោះ​បញ្ហា​នេះ អ្នក​ត្រូវ​ហាល​ស្លឹក​ត្របែក​ឱ្យ​ស្ងួត។ ដំបូង ត្រូវ​បុក​វា​ឱ្យ​ទៅជា​ល្អិតៗ រួច​ចាក់​វា​ចូល​ទៅក្នុង​ទឹកក្តៅ​អ៊ុនៗ។ វា​នឹង​ជួយ​ព្យាបាល​បញ្ហា​កន្ទួល​រមាស់ និង​ក្រហម​ស្បែក។

ចំពោះ​បញ្ហា​ខាងលើ​ផ្សេង​ទៀត អ្នក​គ្រាន់តែ​យក​ស្លឹក​ត្របែក ២សន្លឹក​ហាន់​វា រួច​ដាក់​ចូល​ទៅក្នុង​ឆ្នាំង​ទឹកក្តៅ​ដាំ​ពុះ។ រង់ចាំ​វា​រយៈពេល​មួយ​សន្ទុះ រហូតដល់​វា​ប្រែ​ជា​ពណ៌​ត្នោត និង​ទុក​វា​ឱ្យ​ត្រជាក់ ទើប​យក​វា​មក​ប្រើ។ យក​សំឡី​ជ្រលក់​ចូល​ទឹក​នេះ ហើយ​ជូត​លើ​ពេញ​ទាំង​ផ្ទៃមុខ​របស់​អ្នក ឬ​ត្រង់​កន្លែង​មាន​បញ្ហា។ រង់ចាំ​រយៈពេល ១៥នាទី និង​លាង​សម្អាត​ផ្ទៃមុខ​នឹង​ទឹក​ក្តៅអ៊ុនៗ។ ធ្វើ​បែប​នេះ​ឱ្យ​បាន ២ដង​ក្នុង ១សប្តាហ៍ នោះ​អ្នក​នឹង​សង្កេត​ឃើញ​បម្រែបម្រួល​យ៉ាងឆាប់រហ័ស។