ចង់​ក្មេង​ជាង​វ័យ ១០​ឆ្នាំសូមប្រើធាតុផ្សំ​ធម្មជាតិ ទាំង២មុខ​នេះ​

នៅតែប្រើផលិតផល​លាងសម្អាត​ផ្ទៃមុខ​ថ្លៃៗ ដែល​មាន​ផ្ទុក​ធាតុផ្សំ​គីមី​មែន​ទេ​? ផលិតផល​ទាំងនេះ​អាច​សម្អាត​ផ្ទៃមុខ​របស់​អ្នក​បាន តែ​ស្បែក​របស់​អ្នក​ប៉ះនឹង​សារធាតុ​គីមី​។

Advertisement

នៅក្នុង​អត្ថបទ​នេះ អ្នក​អាច​ធ្វើ​ផលិតផល​សម្អាត​ផ្ទៃមុខ​តាម​បែប​ធម្មជាតិ​ដោយ​ខ្លួនឯង​។ វា​មិន​ត្រឹមតែ​ជួយ​សម្អាត​រន្ធ​ញើស និង​ជួយ​កម្ចាត់​មុន មុន​ក្បាលខ្មៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់ កម្ចាត់​ធាតុ​កខ្វក់ ធូលី ដែល​បណ្តាលឱ្យ​កើត​មុន បង្ក​ស្លាកស្នាម​។

ដូច្នេះ តើ​យើង​អាច​ធ្វើ​ផលិតផល​ធម្មជាតិ​សម្អាត​ផ្ទៃមុខ​តាម​វិធី​ណា​? ធាតុផ្សំ​សាមញ្ញៗ​មាន​៖ មេម្សៅធ្វើនំ និង​ប្រេងដូង​។

មេម្សៅធ្វើនំ​អាច​ជួយ​ព្យាបាល​មុន​យ៉ាងមាន​ប្រសិទ្ធិភាព ព្រោះ​វា​ជា​សមាសធាតុ​ជួយ​រក្សា​កម្រិត pH ធម្មតា និង​ការពារពី​ការកើត​មុន​។

ប្រេងដូង ជា​ធាតុផ្សំ​ប្រឆាំង​បាក់តេរី វា​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក និង​ព្យាបាល​ស្បែក​។ ប្រេងដូង​ត្រូវបាន​គេ​ទទួល​ស្គាល់​ថា ជា​ផលិតផល​ធម្មជាតិ​ជួយ​រក្សា​សុខភាព​ស្បែក​។

ធាតុផ្សំ៖

  • មេម្សៅធ្វើនំ ១ស្លាបព្រាបាយ
  • ប្រេងដូង ២ស្លាបព្រាបាយ។

វិធីធ្វើ៖

លាយ​មេម្សៅធ្វើនំ និង​ប្រេងដូង​បញ្ចូលគ្នា​ក្នុង​ចានតូច​មួយ​។ រួច​លាបលើ​ស្បែកមុខ​ដោយ​ផ្ទាល់ និង​ម៉ាស្សា​ថ្នមៗ​។ ហើយ​រង់ចាំ​រយៈពេល ៥នាទី​។

បន្ទាប់មក​លាងសម្អាត​ផ្ទៃមុខ​របស់អ្នក​នឹង​ទឹកក្តៅអ៊ុនៗ និង​ម៉ាស្សា​ស្បែកមុខ​ម្តងទៀត ពេល​កំពុង​លាងសម្អាត​។ ដោយសារ​ប្រេងដូង​ផ្តល់​ជាតិសំណើម​ដល់​ស្បែក អ្នក​មិន​ចាំបាច់​ត្រូវ​ប្រើ​ក្រែម​ផ្តល់​សំណើម​ឡើយ ក្រោយពេល​សម្អាត​មុខ​រួច​។