តើអ្នកដឹងទេថា វប្បធម៌ប្រទេសមួយចំនួនយកផ្លែប័រធ្វើជាផ្លែឈើនៃសម្រស់? សញ្ជាតិម៉ិចស៊ិច និងអាមេរិចខាងត្បូងចាត់ទុកផ្លែប័រជាអាហារបុរាណដ៏សំខាន់។ ផ្លែប័រមានរសជាតិឈ្ងុយឆ្ងាញ់ និងផ្តល់អត្ថប្រយោជន៍ដល់សុខភាពបំផុត។
ផ្លែប័រសម្បូរទៅដោយជាតិខ្លាញ់ជំនួយសុខភាព និងសារធាតុខនិជ វីតាមីនជាច្រើន។ ផ្លែប័រជួយឱ្យស្បែកក្មេងជាងវ័យយ៉ាងពូកែសក្តិសិទ្ធិ
ក្រៅពីផ្តល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាព ផ្លែប័រក៏សម្បូរទៅដោយវីតាមីន A, E, D, B1, B2, K និងអាស៊ីតខ្លាញ់សំខាន់ៗជាច្រើនទៀត ដែលធ្វើឱ្យវាក្លាយជាផលិតផលថែរក្សាស្បែកដ៏ល្អបំផុត។ ផ្លែប័រត្រូវបានគេប្រើទាំងខាងក្រៅ និងខាងក្នុងរាងកាយ ហើយអាចជួយឱ្យស្បែកអ្នក ស រលោង ជំនួយសុខភាពខាងក្នុង និងខាងក្រៅ។
ផ្លែប័រនេះមានប្រសិទ្ធិភាពបំផុតប្រឆាំងនឹងដំណើរភាពចាស់ ងាយជ្រៀបចូលទៅក្នុងស្បែក និងអាចប្រើបានចំពោះស្បែកគ្រប់ប្រភេទ។ វាផ្តល់ជាតិសំណើម និងបន្ទន់ស្បែក ផ្តល់សារធាតុចិញ្ចឹម និងវីតាមីន បង្កើនការផលិតកូឡាសែន។
នៅរដូវក្តៅ ផ្លែប័រអាចជួយការពារប្រឆាំងនឹងកាំរស្មីយូវី ស្របពេលដែលរដូវរងារ វាអាចជួយការពារស្បែកពីអាកាសធាតុត្រជាក់ខាងក្រៅ។ វាក៏អាចជួយបង្កើនគុណភាពសក់។ វាជួយរក្សាជាតិសំណើមក្នុងគល់សក់ ធ្វើឱ្យសក់អ្នកកាន់តែរឹងមាំ និងភ្លឺរលោង។ អ្នកក៏អាចប្រើវាដើម្បីផ្តល់សារធាតុចិញ្ចឹម និងជាតិសំណើមដល់ស្បែកជុំវិញភ្នែក ដែលជាកន្លែងងាយនឹងជួបភាពជ្រីវជ្រួញបំផុត។
វិធីប្រើ
អ្នកអាចប្រើផ្លែប័រម៉ាស្សាលើផ្ទៃមុខរបស់អ្នកថ្នមៗ។ វាអាចប្រើនៅពេលថ្ងៃ ប៉ុន្តែដោយសារវាសម្បូរសារធាតុចិញ្ចឹមខ្លាំងនៅពេលយប់ យល់ល្អគួរប្រើវាមុនពេលចូលគេង ហើយទុកវាចោលពេញមួយយប់។
ផ្ដល់សិទ្ធដោយ៖ មង្គលការ