ភាពចង់បានស្បែកមុខស្អាត គ្មានមុន ទាមទារការខិតខំប្រឹងប្រែងពេលវេលា និងលុយកាក់ជាពិសេសផលិតផលថែរក្សាស្បែកមុខ។ ម្យ៉ាងវិញទៀត ផលិតផលថែរក្សាស្បែកទាំងនេះច្រើនតែផ្តល់ផលអាក្រក់ច្រើនជាងផលល្អ។ ខាងក្រោមនេះនឹងបង្ហាញពីផលិតផលមួយចំនួនដែលអ្នកមិនគួរប្រើលើផ្ទៃមុខរបស់អ្នក៖
១. វ៉ាសឺលីន (Vaseline)
វ៉ាសឺលីនត្រូវបានមនុស្សប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់ជួយផ្តល់ជាតិសំណើមដល់ស្បែក ការពារស្បែកស្ងួត ឬប្រេះស្រកា។ វាក៏មានប្រសិទ្ធិភាពជួយព្យាបាលសត្វទិច ឬខាំ និងមុខរបួសផងដែរ។ តែចំពោះស្បែកមុខវិញ វ៉ាសឺលីនមិនមែនជាជម្រើសល្អឡើយ ជាពិសេសពេលប្រើវាលើកដំបូង ព្រោះវាបណ្តាលឱ្យកើតមុន និងធ្វើឱ្យស្បែកស្ងួត។
២. ជាតិអាល់កុល
អាល់កុល ជាថ្នាំសម្លាប់មេរោគដ៏អស្ចារ្យ ជួយសម្អាតដំបៅរបួស និងការពារពីការឆ្លងមេរោគ ប៉ុន្តែវាមិនគួរប្រើថែរក្សាស្បែកមុខឡើយ។ ការប្រើអាល់កុលលើផ្ទៃមុខអាចជ្រៀបចូលទៅក្នុង DNA កោសិការបស់ស្បែក ធ្វើឱ្យងាប់កោសិកាស្បែក។
៣. ស្ព្រាយ៍បាញ់សក់
ស្ព្រាយ៍បាញ់សក់ត្រូវបានគេជឿថា អាចជួយកម្ចាត់មុន និងបញ្ហាស្លាកស្នាមលើស្បែក។ តែវាក៏ធ្វើឱ្យប្រហោងមុខ និងរលាកស្បែករបស់អ្នកផងដែរ។
៤. ឡេលាបខ្លួន
ឡេលាបខ្លួនត្រូវបានធ្វើឡើងសម្រាប់តែរាងកាយមួយប៉ុណ្ណោះ មិនមែនសម្រាប់ផ្ទៃមុខឡើយ។ សំខាន់ស្បែកខ្លួនប្រាណរបស់អ្នកក្រាស់ អាចទប់ទល់នឹងសារធាតុផ្សំក្នុងឡេបាន។ តាមធម្មតា ឡេលាបខ្លួនផ្ទុកទៅដោយក្លិនក្រអូបច្រើនជាងជាតិសំណើម។
៥. ទឹកក្តៅ
មនុស្សភាគច្រើនចូលចិត្តងូតទឹកក្តៅអ៊ុនៗ ទឹកក្តៅធ្វើឱ្យស្បែកកាន់តែស្ងួត។
៦. ថ្នាំដុសធ្មេញ
ថ្នាំដុសធ្មេញត្រូវបានគេប្រើដើម្បីបំបាត់មុន។ តែទោះជាយ៉ាងណា វាក៏អាចធ្វើឱ្យរោលស្បែក បណ្តាលឱ្យកើតមានបញ្ហាស្បែកធ្ងន់ធ្ងរដូចជា បង្កស្លាកស្នាម ឬរលាកស្បែក។
ផ្ដល់សិទ្ធដោយ៖ មង្គលការ