ដោយសារតែហេតុផលផ្សេងៗ ធ្វើឱ្យស្ត្រីសព្វថ្ងៃពន្យាការមានផ្ទៃពោះរហូតដល់ពួកគេមានអាយុ ៣០។ តែទោះបីជាយ៉ាងណា ស្ត្រីគួរចាប់ផ្តើមគិតដល់ការយកកូនឱ្យបានមុនវ័យ ៣០ឆ្នាំ។
ខាងក្រោមនេះ ជាហេតុផលមួយចំនួនដែលអ្នកគួរចាប់ផ្តើមគ្រោងយកកូនឱ្យបានមុនអាយុ ៣៥។ ឱកាសនៃការឆាប់មានកូនបំផុតរបស់ស្ត្រីនៅអាយុដើម ២០ឆ្នាំ ហើយចាប់ផ្តើមថយចុះបន្ទាប់ពីនេះ។ វ័យ ៣៥ឆ្នាំ ជាដំណាក់កាលអន់ថយចុះនៃអត្រាមានកូនយ៉ាងឆាប់រហ័ស។
ស្ត្រីវ័យ ៣០ឆ្នាំមានឱកាសអាចមានផ្ទៃពោះតែ ២០%ប៉ុណ្ណោះជារៀងរាល់ខែ ស្របពេលដែលស្ត្រីវ័យ ៤០ឆ្នាំមានឱកាសអាចពពោះ ៥%ក្នុងខែនីមួយៗ។
ទារកក្នុងផ្ទៃម្តាយអាយុច្រើនជាង ៣៥ឆ្នាំអាចប្រឈមនឹងអត្រាគ្រោះថ្នាក់បំផុតនៃកំណើតខ្វះអវយវៈ។
វ័យម្តាយចាស់ពេកក៏អាចជួបនឹងការរលូតកូនផងដែរ។ ស្ត្រីវ័យច្រើនជាង ៣៥ឆ្នាំ អត្រារលូតកូនមាន ១៨% បើធៀបនឹងស្ត្រីវ័យ ៣០ឆ្នាំមាន ១០%។
ស្ត្រីវ័យច្រើនជាង ៣៥ឆ្នាំក៏អាចប្រឈមមុខនឹងបញ្ហាសុខភាព ពេលមានផ្ទៃពោះ។ ស្ត្រីវ័យច្រើនជាង ៣០ឆ្នាំងាយនឹងមានកូនក្រៅស្បូនច្រើនជាងស្ត្រីវ័យ ៣០ឆ្នាំ។
ច្រើនជាង ៤០%នៃស្ត្រីវ័យ ៣៥ឆ្នាំ ឬចាស់ជាងនេះនឹងត្រូវវះកាត់ពេលសម្រាល បើប្រៀបធៀបទៅនឹងស្ត្រីវ័យ ៣០ឆ្នាំមានតែ ២៥-៣០%។ នៅពេលស្ត្រីឈានដល់វ័យ ៣៥ឆ្នាំ ការមានផ្ទៃពោះរបស់ស្ត្រីអាចជួបនឹងបញ្ហាជាច្រើនដូចជា កើតជំងឺទឹកនោមផ្អែម លើសឈាម។