តើអ្នកត្រៀមខ្លួនយកកូនមួយទៀតហើយនៅ? អ្នកត្រូវចាប់ផ្តើមគេងជាមួយកូនពេញមួយយប់។ ប៉ុន្តែអ្នកត្រូវដឹងថា កូនរបស់អ្នកនឹងត្រូវការបងប្អូន។
តាមធម្មតា ការមានផ្ទៃពោះកូនដំបូងកើតឡើងដោយគ្មានគ្រោងទុក តែកូនទី២ ត្រូវការគម្រោងច្រើន។ កូនទី១បានផ្លាស់ប្តូរជីវិតរបស់អ្នក ចំណែកកូនទី២ នឹងគ្រប់គ្រាន់សម្រាប់គ្រួសារអ្នក។ អ្នកត្រូវគិតថា តើទារកនឹងប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃ, ហិរញ្ញវត្ថុ, ការងារ, ស្នេហា និងគ្រួសាររបស់អ្នកយ៉ាងណាខ្លះ។ អ្នកនឹងត្រូវចេះដោះស្រាយបញ្ហាទាំងអស់នេះច្រើនជាងពេលអ្នកមានកូនដំបូង។
តែទោះជាយ៉ាងណា មានរឿងរ៉ាវជាច្រើនដែលអ្នកត្រូវគិតដោយប្រុងប្រយ័ត្ន មុនពេលយកកូនទី២។ គម្រោងយកកូនទី២ មិនមែនជារឿងងាយឡើយ។ ខាងក្រោមនេះជាកត្តាមួយចំនួនដែលអ្នកត្រូវគិតដល់ នៅពេលអ្នកគ្រោងយកកូនទី២៖
អាយុ
ប្រសិនបើអ្នកកំពុងចង់ដឹងថា នៅពេលណាទើបអាចយកកូនទី២ បាន រឿងដំបូងដែលអ្នកត្រូវគិតគឺ អាយុរបស់អ្នក។ ប្រសិនបើអ្នកវ័យ ៣០ឆ្នាំហើយ មិនត្រូវរង់ចាំឱ្យយឺតពេលឡើយ។ រាងកាយអ្នកនឹងមិនអាចទប់ទល់នឹងការលំបាកពេលមានផ្ទៃពោះបាន នៅពេលអ្នកកាន់តែចាស់ទៅ។
បញ្ហាជំងឺ
ទៅពេទ្យពិនិត្យមើលជំងឺរបស់អ្នក។ អ្នកនឹងមានគំនិតច្បាស់លាស់ ក្រោយពេលមានកូនទី១ រួច។ ប្រសិនបើអ្នកមានបញ្ហាជំងឺធ្ងន់ធ្ងរ អ្នកត្រូវឧស្សាហ៍ទៅជួបនឹងវេជ្ជបណ្ឌិតឱ្យបានទៀងទាត់ ដើម្បីអាចយកកូនមួយទៀត។
ហិរញ្ញវត្ថុ
អ្នកត្រូវប្រាកដថា អ្នកមានហិរញ្ញវត្ថុគ្រប់គ្រាន់អាចមានកូន២ ក្នុងគ្រួសារបាន។
ឯកភាពពីគូស្នេហ៍
នេះជាកត្តាមួយសំខាន់បំផុត។ អ្នកគួរចេះយល់ពីចិត្តរបស់គូស្នេហ៍ឱ្យបានល្អ។ បើមិនដូច្នោះទេ អ្នកនឹងមានជម្លោះច្រើន ធ្វើឱ្យអ្នកលែងចង់បានកូន២ ក្នុងផ្ទះ។
បំលាស់ប្តូរជីវិតរស់នៅប្រចាំថ្ងៃ
អ្នកគួរត្រៀមខ្លួនប្រឈមមុខនឹងរាល់ការមានផ្ទៃពោះ ការលំបាករបស់ឪពុកម្តាយ មុនពេលគ្រោងយកកូនទី២។ ការធ្វើបែបនេះនឹងធ្វើឱ្យអ្នកកាន់តែមានភាពងាយស្រួល។
អាយុរបស់កូនដំបូង
ឪពុកម្តាយភាគច្រើនចូលចិត្តពេលដែលកូនដំបូងមានអ្នកមើលថែ ឬបានចូលសាលា ទើបគម្រោងយកកូនទី២។ ការគិតបែបនេះ អ្នកនឹងមានពេលវេលាគ្រប់គ្រាន់មើលថែកូនទើបនឹងកើតបាន។ អ្នកគួរចាប់ផ្តើមយកកូនទី២ ឱ្យបានមុន ១ឆ្នាំ មុនកូនដំបូងចូលសាលា។
ផ្ដល់សិទ្ធដោយ៖ មង្គលការ